Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ពេត្រុស​សួរ​ថា៖ «អាណា‌នាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​កុហក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ពេត្រុស​ក៏​និយាយថា​៖ “អាណានាស​អើយ ហេតុអ្វីបានជា​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​របស់អ្នក ឲ្យ​អ្នក​ភូតភរ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​លាក់ទុក​មួយចំណែក​ពី​ប្រាក់ដែលលក់​ដី​បាន​នោះ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ពេលនោះ​ លោក​ពេត្រុស​និយាយ​ថា៖​ «ឱ​ អាណានាស​អើយ!​ ហេតុអ្វី​បាន​ជា​អារក្ស​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​ទុក​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដី​១​ចំណែក​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «អាណាណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ៊ីព្លេស​ហ្សៃតន​នៅ​ពេញ​ក្នុង​ចិត្ដ​អ្នក រហូត​ដល់​ទៅ​កុហក​រស‌អុលឡោះ​ដ៏​វិសុទ្ធ ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?

សូមមើលជំពូក ចម្លង




កិច្ចការ 5:3
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ពោល​ថា "តើ​ព្រះ​ជ្រាប​អ្វី​ខ្លះ? តើ​ព្រះ‌អង្គ​អាច​ទត​ទម្លុះ​សេចក្ដី​ងងឹត មក​ជំនុំ‌ជម្រះ​បាន​ដែរ​ឬ?


ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។


កាល​ណា​ឯង​បន់​ព្រះ កុំ​បង្អង់​លា​បំណន់​នោះ​ឡើយ ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ។


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?


ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


អេប្រាអិម​ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​បោក​បញ្ឆោត តែឯ​យូដា​វិញ នៅ​តែ​ដើរ ជា‌មួយ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ។


ពេល​បុរស​ណា​ម្នាក់​បន់​ព្រះ‌យេហូវ៉ា ឬ​ស្បថ​សន្យា​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​ខ្លួន។


ពេល​នរណា​ម្នាក់​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ ហើយ​មិន​យល់ អា​កំណាច​ចូល​មក​ឆក់​យក​សេចក្តី​ដែល​បាន​ព្រោះ​នៅ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ។ នេះ​ហើយ​ជា​ពូជ​ដែល​បាន​ធ្លាក់​លើ​ផ្លូវ។


ពេល​នោះ អារក្ស​សាតាំង​បាន​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ។


កាល​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ ហើយ​កាល​អារក្ស​បាន​នាំ​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ


ក្រោយ​គាត់​ទទួល​ចំណិត​នោះ​ហើយ អារក្ស​សាតាំង​ក៏​ចូល​គាត់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!»


ហើយ​គាត់​បាន​លាក់​ប្រាក់​នោះ​ទុក​ខ្លះសម្រាប់​ខ្លួន​ឯង ដោយ​ប្រពន្ធ​របស់​គាត់​ក៏​ដឹង​ឮដែរ រួច​នាំ​យក​មួយ​ចំណែក​មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។


កាល​ដី​នោះ​មិន​ទាន់​លក់​នៅ​ឡើយ តើ​ដីនោះ​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ហើយ​ក្រោយ​ពី​លក់​ទៅ តើ​ប្រាក់​នោះមិន​នៅ​ក្នុង​អំណាច​របស់​អ្នក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ? នេះ​មិន​មែន​កុហក​មនុស្ស​ទេ គឺ​កុហក​ព្រះ​ទេតើ!»។


ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍ទៅ​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ព្រម​ព្រៀង​គ្នា​ល្បង​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល​ហ្ន៎ ជើង​អស់​អ្នក​ដែល​បញ្ចុះ​សព​ប្តី​របស់​នាង នៅនឹង​មាត់​ទ្វារ​ស្រាប់​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។


កាល​ណា​អ្នក​បន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​មិន​ត្រូវ​បង្អង់​នឹង​លា​បំណន់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​ពី​អ្នក​មិន​ខាន ហើយ​នឹង​រាប់​ជា​បាប​ដល់​អ្នក​ទៀត​ផង។


ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។


ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម