Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឯ​អ្នក​ដែល​ថ្លែង​ទំនាយ ចូរ​ឲ្យ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នក​ឯទៀតៗ​ពិចារណា​មើល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ចូរឲ្យ​អ្នកថ្លែងព្រះបន្ទូល​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នកឯទៀត​ពិចារណា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 រីឯ​អ្នក​នាំ​ព្រះបន្ទូល​វិញ​ ចូរ​ឲ្យ​មាន​ពីរ​នាក់​ ឬ​បី​នាក់​និយាយ​ ហើយ​ចូរ​ឲ្យ​អ្នក​ផ្សេង​ទៀត​ពិចារណា​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​អ្នក​ដែល​អធិប្បាយ នោះ​ទុក​ឲ្យ​២​ឬ​៣​នាក់​សំដែង​ទៅ ហើយ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ពិចារណា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 រីឯ​ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ក្រុម​ជំនុំ​ក្រុង​អាន់‌ទីយ៉ូក មាន​ហោរា និង​គ្រូ​បង្រៀន គឺ​លោក​បា‌ណា‌បាស លោក​ស៊ី‌ម្មាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ជា​ប្អូន​ចិញ្ចឹម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ជា​អនុ‌រាជ និង​លោក​សុល។


ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។


បើ​ខ្ញុំ​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ ហើយ​ស្គាល់​អស់​ទាំង​អាថ៌‌កំបាំង និង​ចំណេះ​គ្រប់​យ៉ាង ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​ជំនឿ ល្ម​ម​នឹង​រើ​ភ្នំ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​គ្មាន​ប្រយោជន៍​សោះ។


តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។


បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​អង្គុយ​នៅ​ទី​នោះ បាន​ទទួល​ការ​បើក​សម្ដែង​ដែរ ត្រូវ​ឲ្យ​អ្នក​មុន​នៅ​ស្ងៀម​សិន។


ឯ​វិញ្ញាណ​របស់​ពួក​អ្នក​ដែល​ថ្លែង​ទំនាយ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ទំនាយ​នោះ​ឯង


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ទំនាយ ឬ​ថា ខ្លួន​ជា​អ្នក​មាន​អំណោយ‌ទាន​ខាង​វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្តី​ដែល​ខ្ញុំ​សរ‌សេរ​មក​អ្នក​រាល់​គ្នា​នេះ ជា​ព្រះឱវាទ​របស់​ព្រះ‌អម្ចាស់។


ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម