គម្ពីរបរិសុទ្ធបង្រៀនយើងថាព្រះជាម្ចាស់ជាប្រភពនៃសេចក្តីស្រឡាញ់ ហើយអ្វីៗទាំងអស់ដែលទ្រង់ធ្វើគឺដោយសារសេចក្តីស្រឡាញ់ (យេរេមា ៣១:៣)។
ទ្រង់ក៏មិនពេញចិត្តនឹងការស្លាប់របស់មនុស្សមានបាបដែរ។ នៅក្នុង (អេសេគីល ៣៣:១១) មានចែងថា «ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពទ្រង់មានព្រះបន្ទូលថា ដូចជីវិតរបស់អញផ្ទាល់ អញស្បថថា អញមិនចង់ឲ្យមនុស្សអាក្រក់ស្លាប់ទេ តែអញចង់ឲ្យគេបែរចេញពីផ្លូវអាក្រក់របស់គេ ហើយរស់នៅវិញ ដូច្នេះ អ្នករាល់គ្នាដែលប្រព្រឹត្តអំពើអាក្រក់ ចូរបែរចេញពីផ្លូវអាក្រក់របស់អ្នកចុះ ហេតុអ្វីបានជាអ្នករាល់គ្នាចង់ស្លាប់ទៅ កូនចៅអ៊ីស្រាអែលអើយ?»។
យើងត្រូវប្រុងប្រយ័ត្ន រក្សាខ្លួនឲ្យជាប់ជានិច្ច ហើយអធិស្ឋានដល់ព្រះជាម្ចាស់ឲ្យបានបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដើម្បីឲ្យយើងរួចផុតពីស្ថាននរក និងសេចក្តីស្លាប់អស់កល្បជានិច្ច។
នៅក្នុង (ម៉ាថាយ ១០:២៨) បានរំលឹកយើងថា «កុំឲ្យខ្លាចអ្នកណាដែលសម្លាប់រូបកាយ តែមិនអាចសម្លាប់ព្រលឹងបានឡើយ ត្រូវខ្លាចអ្នកដែលអាចបំផ្លាញទាំងព្រលឹង និងរូបកាយនៅក្នុងស្ថាននរកវិញ»។
ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
ឱពួកសត្វពស់ ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការកាត់ទោស ឲ្យធ្លាក់នរកដូចម្តេចបាន?
ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
ដ្បិតបើព្រះមិនបានប្រណីពួកទេវតាដែលបានធ្វើបាប គឺទម្លាក់ទៅក្នុងនរក ហើយឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹតដ៏ជ្រៅ ដើម្បីឃុំទុករហូតដល់គ្រាជំនុំជម្រះ
ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ?
ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។
ដ្បិតព្រះអង្គនឹងមិនទុកឲ្យព្រលឹងទូលបង្គំ ជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញភាពពុករលួយដែរ។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
មនុស្សអាក្រក់នឹងត្រូវវិលទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ។
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។
អារក្សដែលនាំគេឲ្យវង្វេង ត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងហោរាក្លែងក្លាយនៅ។ គេនឹងត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ អស់កល្បជានិច្ចរៀងរាបតទៅ។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ
អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាមែកដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ។
រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
ពួកអ្នកទាំងនេះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច រីឯពួកមនុស្សសុចរិតនឹងចូលទៅទទួលជីវិតអស់កល្បជានិច្ចវិញ»។
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន?
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាមិនបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាមិនបានឲ្យទឹកយើងផឹក
ដ្បិតភ្លើងកំហឹងរបស់យើងបានឆួលឡើង ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏លេបត្របាក់ផែនដី និងសេចក្ដីចម្រើនរបស់ផែនដី ហើយបង្កាត់គ្រឹះភ្នំទាំងប៉ុន្មានឲ្យឆេះឡើង។
កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។
គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។ គាត់ស្រែកឡើងថា "ឱលោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតនៅក្នុងភ្លើងនេះ ខ្ញុំវេទនាណាស់"។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ប្រសិនបើដៃរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង នោះប្រសើរជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលមិនអាចពន្លត់បាន
ប្រសិនបើដៃរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង នោះប្រសើរជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលមិនអាចពន្លត់បាន [ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ ប្រសិនបើជើងរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់ចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានជើងតែម្ខាង នោះប្រសើរជាងមានជើងទាំងពីរ ហើយត្រូវបោះទៅក្នុងនរក [ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ ប្រសិនបើភ្នែករបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ស៊ូឲ្យអ្នកចូលក្នុងព្រះរាជ្យរបស់ព្រះមានភ្នែកតែម្ខាង នោះប្រសើរជាងមានភ្នែកទាំងពីរ ហើយត្រូវបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់។
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។
គាត់ស្រែកឡើងថា "ឱលោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតនៅក្នុងភ្លើងនេះ ខ្ញុំវេទនាណាស់"។
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។
ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ «មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវខ្លាចអ្នកណា គឺត្រូវឲ្យខ្លាចព្រះវិញ ដែលកាលណាព្រះអង្គសម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចព្រះអង្គចុះ។
ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។
ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវបោះទៅក្នុងភ្លើងនរក។
ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ពេលនោះ ស្ដេចបង្គាប់ទៅពួករាជបម្រើថា "ចូរចងដៃចងជើងអ្នកនេះ ហើយយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។"
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។ ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។
ចៅហ្វាយនឹងធ្វើទោសគាត់យ៉ាងធ្ងន់ ហើយឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ដែលនៅខាងក្រោម។
ហើយខាងវិញ្ញាណនោះឯង ព្រះអង្គបានយាងទៅប្រកាសប្រាប់ពួកវិញ្ញាណដែលជាប់ឃុំ នៅពេលគេឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តដោយគោរពកោតខ្លាច។ ជាពួកអ្នកដែលពីដើមមិនព្រមស្តាប់បង្គាប់ គឺពេលដែលព្រះបានរង់ចាំដោយព្រះហឫទ័យអត់ធ្មត់ នៅជំនាន់លោកណូអេ ក្នុងកាលលោកកំពុងសង់ទូកធំ ហើយនៅក្នុងទូកនោះ មានមនុស្សមួយចំនួនតូច គឺប្រាំបីនាក់ប៉ុណ្ណោះដែលបានរួចជីវិតដោយសារទឹក។
ម្យ៉ាងទៀត មានជង្ហុកមួយយ៉ាងធំ ស្ថិតនៅកណ្តាលរវាងយើងនឹងឯងរាល់គ្នា ហើយគ្មានអ្នកណាអាចឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើងបានឡើយ"។
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
គេដូចជាចៀមដែលតម្រង់ទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់ សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។
គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គគង់នៅទីនោះ ប្រសិនបើទូលបង្គំរៀបដំណេក នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់ ព្រះអង្គគង់នៅទីនោះ!
ព្រះអង្គកាន់ចង្អេរនៅព្រះហស្ត ដើម្បីបោសរំលីងទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវមកដាក់ក្នុងជង្រុក តែអង្កាមព្រះអង្គនឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានឡើយ»។
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។
ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។
សូមឲ្យសេចក្ដីស្លាប់ធ្លាក់លើគេ សូមឲ្យគេចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ និងនៅក្នុងចិត្តរបស់គេ។
ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។