ពេលខ្លះ យើងអាចរស់នៅដោយភ្លេចព្រះ ហើយធ្វើអ្វីៗតាមតែចិត្តខ្លួនឯង ដោយមិនគិតពីព្រះហឫទ័យរបស់ទ្រង់។ ប្រហែលជាយើងមិនទាន់បានជួបព្រះអង្គពិតប្រាកដនៅឡើយទេ។ ចិត្តមនុស្សយើងងាយនឹងបាប ហើយច្រើនតែចង់ធ្វើតាមតណ្ហាអាក្រក់ ជាជាងស្តាប់តាមព្រះបន្ទូលរបស់ទ្រង់។
ដើម្បីរស់នៅត្រឹមត្រូវ យើងត្រូវរក្សាព្រះបន្ទូលទ្រង់ទុកក្នុងចិត្ត ហើយធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ នៅពេលយើងធ្វើដូច្នេះ យើងនឹងអាចរស់នៅបរិសុទ្ធ និងស្មោះត្រង់ចេញពីចិត្តពិតប្រាកដ។
ព្រះមិនសព្វព្រះហឫទ័យចំពោះការប្រើប្រាស់ថវិកាបូជាមិនត្រឹមត្រូវទេ។ យើងគួរតែប្រើប្រាស់វាដើម្បីជួយពង្រីកព្រះរាជាណាចក្ររបស់ទ្រង់ និងផ្សព្វផ្សាយដំណឹងល្អទៅកាន់មនុស្សគ្រប់គ្នា ដូចដែលព្រះយេស៊ូបានបង្គាប់យើងឲ្យធ្វើ។ ការអធិស្ឋានសុំព្រះជួយណែនាំ គឺជារឿងសំខាន់ណាស់ ដើម្បីឲ្យយើងប្រើប្រាស់ថវិកាបូជាបានត្រឹមត្រូវ តាមព្រះហឫទ័យរបស់ទ្រង់។
ហើយអ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងអាសនា នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងតង្វាយនៅលើអាសនា អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។ ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ?
មិនត្រូវដើរតាមអស់ទាំងទំនៀមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន ដែលយើងបណ្តេញពីមុខអ្នករាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាយើងខ្ពើមឆ្អើមដល់គេ។ តែយើងបានប្រាប់អ្នករាល់គ្នាហើយថា អ្នករាល់គ្នានឹងទទួលស្រុករបស់គេទុកជាមត៌ក យើងនឹងឲ្យស្រុកនោះទៅជាកេរអាករដល់អ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបានញែកអ្នកចេញពីអស់ទាំងសាសន៍ដទៃហើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវចេះសម្គាល់សត្វជើងបួនដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោកដោយសត្វជើងបួន ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលយើងបានញែកចេញពីអ្នករាល់គ្នា ទុកជាមិនស្អាតនោះឡើយ។
មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬអាក្រក់អ្វី ថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ ដ្បិតនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ
ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។
ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។
ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?" គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។ ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
នោះបើគេចង់ឲ្យព្រះអង្គទទួល ត្រូវឲ្យគេថ្វាយសត្វឈ្មោលឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែក្តី «ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយសម្រាប់យើង ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ យើងនេះជាព្រះយេហូវ៉ា។ តែសត្វណាដែលវិកលវិការ នោះអ្នករាល់គ្នាមិនត្រូវថ្វាយឡើយ ដ្បិតព្រះអង្គមិនទទួលសត្វយ៉ាងនោះស្នងអ្នករាល់គ្នាទេ។
លុះដល់រដូវប្រមូលផល កាអ៊ីនបានយកភោគផលដែលកើតពីដីមកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។
ប៉ុន្ដែ ប្រសិនបើសត្វនោះមានស្លាកស្នាម គឺប្រសិនបើសត្វនោះខ្វិន ឬខ្វាក់ ឬមានខ្ចោះអាក្រក់កន្លែងណាមួយ មិនត្រូវថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ។
តែសត្វណាដែលវិកលវិការ នោះអ្នករាល់គ្នាមិនត្រូវថ្វាយឡើយ ដ្បិតព្រះអង្គមិនទទួលសត្វយ៉ាងនោះស្នងអ្នករាល់គ្នាទេ។ ពេលអ្នកណាម្នាក់ថ្វាយយញ្ញបូជា ជាតង្វាយមេត្រីដល់ព្រះយេហូវ៉ា សម្រាប់លាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត ទោះបើគោ ឬចៀមក្តី សត្វនោះត្រូវតែបានពេញខ្នាត ទើបព្រះអង្គទទួល មិនត្រូវមានភាពពិការអ្វីឡើយ។ ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាតង្វាយដុតដល់ព្រះអង្គនៅលើអាសនាឡើយ។
ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។
កាលណាអ្នករាល់គ្នាថ្វាយយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ត្រូវថ្វាយដើម្បីឲ្យព្រះអង្គបានទទួលអ្នក
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ? ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។
យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះគួរខ្ពើមជាជាងអម្បាលម៉ានទៅទៀត។
បន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយជាប្រចាំជាមួយតង្វាយម្សៅ អ្នកត្រូវថ្វាយតង្វាយទាំងនោះ រួមទាំងតង្វាយច្រួចផង។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
ព្រះយេស៊ូវទតឃើញពួកអ្នកមានកំពុងដាក់ប្រាក់តង្វាយក្នុងហិបតង្វាយ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង។ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងលោកទេសាភិបាល ដោយព្រោះនាមខ្ញុំ។ ប៉ុន្តែ ការនេះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ។ ដូច្នេះ ចូរចងចាំក្នុងចិត្តថា អ្នករាល់គ្នាមិនចាំបាច់គិតជាមុន អំពីពាក្យដែលត្រូវឆ្លើយការពារខ្លួននោះឡើយ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។ ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយគេនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរ។ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ តែសូម្បីសក់មួយសរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង។ អ្នករាល់គ្នានឹងបានជីវិតគង់នៅ ដោយមានចិត្តខ្ជាប់ខ្ជួន»។ ព្រះអង្គក៏ទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ ដាក់ថ្វាយតែពីរស្លឹងគត់។ «ពេលណាអ្នកឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា ក្រុងនោះជិតវិនាសហើយ។ គ្រានោះ អ្នកនៅស្រុកយូដាត្រូវរត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ។ ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។ នៅគ្រានោះ ស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលបំបៅកូន នោះវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក និងសេចក្តីក្រោធដល់ប្រជាជននេះ។ គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។ «គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។ មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញកូនមនុស្សមកលើពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀប ទៅគេថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងនោះចុះ! ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រី្តមេម៉ាយក្រីក្រនេះបានដាក់ច្រើនជាងគេទាំងអស់ កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ។ ការនោះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា ព្រះរាជ្យរបស់ព្រះនៅជិតបង្កើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក។ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។ ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។ ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។ ប្រជាជនទាំងអស់នាំគ្នាក្រោកពីព្រលឹម មកស្តាប់ព្រះអង្គនៅក្នុងព្រះវិហារ។ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
តើមានប្រយោជន៍អ្វីដែលមានកំញាន មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ មកឲ្យយើងដូច្នេះ? យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ ហើយយញ្ញបូជារបស់អ្នក ក៏មិនគាប់ចិត្តដល់យើងដែរ។
"ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិត របស់មនុស្ស" »។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
យើងស្អប់ យើងខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនរីករាយនឹងការប្រជុំយ៉ាងឱឡារិក របស់អ្នករាល់គ្នាដែរ។ ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។ ចូរដកយកសំឡេងកងរំពងនៃចម្រៀងរបស់អ្នករាល់គ្នា ចេញពីយើងទៅ យើងមិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាទេ។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។] ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។ «ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។ «កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។ «ភ្នែកជាចង្កៀងរបស់រូបកាយ ដូច្នេះ បើភ្នែកអ្នកល្អ រូបកាយអ្នកទាំងមូលនឹងមានពេញដោយពន្លឺ តែបើភ្នែកអ្នកមិនល្អវិញ រូបកាយអ្នកទាំងមូល នឹងមានពេញដោយសេចក្តីងងឹត។ ដូច្នេះ បើពន្លឺនៅក្នុងអ្នក ជាសេចក្តីងងឹតទៅហើយ ចុះសេចក្តីងងឹតនោះនឹងសូន្យសុងយ៉ាងណាទៅ!» «គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។ «ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ? ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ? ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់អាចនឹងបន្ថែមអាយុរបស់ខ្លួនមួយម៉ោង ដោយសារសេចក្តីខ្វល់ខ្វាយបានឬ? ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់? ចូរពិចារណាមើលពីផ្កាដែលដុះនៅទីវាល វាដុះឡើងយ៉ាងណា វាមិនធ្វើការនឿយហត់ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង ក៏មិនបានតែងកាយដូចជាផ្កាមួយទងនោះផង។ ប៉ុន្តែ ពេលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំរបស់អ្នកធ្វើឡើយ ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត? ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ ដ្បិតសាសន៍ដទៃទេ ដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះ ឯព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរ។ ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។ ដើម្បីឲ្យការធ្វើទានរបស់អ្នកបានស្ងាត់កំបាំង ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។
គឺត្រូវយកតង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយព្រះយេហូវ៉ា ត្រូវឲ្យអ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកតង្វាយនេះមកថ្វាយព្រះយេហូវ៉ា គឺមាស ប្រាក់ លង្ហិន
ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរតាមផ្លូវ របស់ទូលបង្គំយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា ឥតល្អៀងឡើយ។ ដៃរបស់អ្នកទាំងនោះ សុទ្ធតែជាប់មានអំពើអាក្រក់ ហើយដៃស្តាំរបស់គេពេញដោយសំណូក។ រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរ ដោយចិត្តទៀងត្រង់ សូមប្រោសលោះទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង។ ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។ ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយល្បងលទូលបង្គំ សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។
បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
ចូររក្សាជើងរបស់អ្នក ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ វិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ព្រោះគេមិនដឹងថាគេប្រព្រឹត្តអំពើអាក្រក់ទេ។ អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។ កាលណារបស់ទ្រព្យបានចម្រើនឡើង ពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់ទ្រព្យសម្បត្តិនោះ លុះត្រាតែបានឃើញដោយភ្នែក? ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។ មានការអាក្រក់យ៉ាងធ្ងន់មួយមុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុសម្នាក់ គ្មានសល់អ្វីនៅដៃវាទេ។ អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។ នេះជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ តើមានប្រយោជន៍អ្វីដល់ខ្លួន? គ្រប់មួយជីវិត ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន និងក្រហល់ក្រហាយចិត្តផង។ នេះហើយជាការដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ី ហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់មួយជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន។ អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។ កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
៙ តើអ្នកណាអាចឡើងទៅលើភ្នំ របស់ព្រះយេហូវ៉ាបាន? តើអ្នកណាអាចឈរនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គបាន? គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន ទៅតាមសេចក្ដីភូតភរ ក៏មិនពោលពាក្យស្បថបំពានឡើយ។
ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។ នេះមិនមែនជួយឲ្យអ្នកដទៃធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនានោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាសព្វថ្ងៃ បានបំពេញសេចក្ដីខ្វះខាតរបស់គេ ហើយកាលណាគេមានបរិបូរ នោះគេអាចនឹងបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នាវិញ។ ធ្វើដូច្នោះទើបស្មើគ្នា ដូចមានសេចក្តីចែងទុកមកថា៖ «អ្នកណាដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនបានខ្វះខាតអ្វីដែរ» ។
ប៉ុន្តែ មានបុរសម្នាក់ឈ្មោះអាណានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ដូច្នេះ គេក៏សែងយកសពនាងទៅកប់ នៅក្បែរសពប្តីរបស់នាង។ ក្រុមជំនុំទាំងមូល និងអស់អ្នកដែលឮពីហេតុការណ៍នេះ មានការស្ញែងខ្លាចជាខ្លាំង។ មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន អ្នកឯទៀតៗ មិនហ៊ានចូលរួមជាមួយពួកគេឡើយ តែប្រជាជនកោតសរសើរពួកគេជាខ្លាំង។ អស់អ្នកដែលបានជឿដល់ព្រះអម្ចាស់ បានកើនឡើងជាលំដាប់ គឺមានមនុស្សជាច្រើន ទាំងប្រុសទាំងស្រី ដល់ម៉្លេះបានជាគេយកមនុស្សដែលមានជំងឺផ្សេងៗ មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីកាលណាលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់លោក បាំងទៅលើអ្នកខ្លះក្នុងចំណោមពួកគេដែរ។ មនុស្សជាច្រើននៅជុំវិញក្រុងយេរូសាឡិម បាននាំគ្នាយកអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយ ហើយគេបានជាទាំងអស់គ្នា។ ពេលនោះ សម្តេចសង្ឃ និងអស់អ្នកនៅជាមួយលោក ដែលជាពួកសាឌូស៊ី បានលើកគ្នាប្រឆាំង ហើយដោយព្រោះមានពេញដោយចិត្តច្រណែន គេក៏ចាប់ពួកសាវកយកទៅឃុំឃាំងនៅក្នុងគុកសាធារណៈ។ ប៉ុន្តែ នៅវេលាយប់នោះ មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកបើកទ្វារគុក នាំពួកលោកចេញ ហើយប្រាប់ថា៖ ហើយគាត់បានលាក់ប្រាក់នោះទុកខ្លះសម្រាប់ខ្លួនឯង ដោយប្រពន្ធរបស់គាត់ក៏ដឹងឮដែរ រួចនាំយកមួយចំណែកមកដាក់នៅទៀបជើងពួកសាវក។ «ចូរទៅឈរក្នុងព្រះវិហារ ហើយប្រកាសឲ្យប្រជាជនស្ដាប់ គ្រប់ទាំងព្រះបន្ទូលនៃជីវិតនេះទៅ»។ កាលបានឮដូច្នេះ ពួកលោកក៏នាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ ពេលសម្តេចសង្ឃ និងអស់អ្នកដែលនៅជាមួយលោកមកដល់ គេហៅក្រុមប្រឹក្សា និងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា រួចចាត់គេឲ្យទៅឯគុក ដើម្បីនាំពួកសាវកមក។ ប៉ុន្ដែ កាលពួកកងរក្សាព្រះវិហារបានទៅដល់ទីនោះ គេមិនឃើញពួកសាវកនៅក្នុងគុកទេ ដូច្នេះ គេក៏ត្រឡប់មកវិញ ហើយរាយការណ៍ថា៖ «យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ហើយអ្នកយាមក៏ឈរនៅមាត់ទ្វារដែរ តែពេលបើកទ្វារទៅ យើងមិនឃើញមានអ្នកណាម្នាក់នៅក្នុងនោះសោះ»។ ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។ ពេលនោះ មានម្នាក់ចូលមកប្រាប់ពួកគេថា៖ «មើល៍! ពួកអ្នកដែលលោកបានដាក់គុកនោះ កំពុងតែឈរបង្រៀនប្រជាជន នៅក្នុងព្រះវិហារឯណោះ!»។ ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។ កាលគេបាននាំពួកសាវកមក គេឲ្យពួកលោកឈរនៅមុខក្រុមប្រឹក្សា។ សម្តេចសង្ឃសួរពួកលោកថា៖ «យើងបានហាមអ្នករាល់គ្នាមិនឲ្យបង្រៀនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយអ្នករាល់គ្នាចង់ទម្លាក់ឈាមបុរសនោះ មកលើយើងទៀតផង»។ ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។ លោកពេត្រុសសួរថា៖ «អាណានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យកុហកព្រះវិញ្ញាណបរិសុទ្ធ ដោយលាក់ប្រាក់លក់ដីមួយចំណែកសម្រាប់ខ្លួនឯងដូច្នេះ? ព្រះនៃបុព្វបុរសរបស់យើង ទ្រង់បានប្រោសព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរ»។ កាលក្រុមប្រឹក្សាបានឮដូច្នេះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយចង់សម្លាប់ពួកសាវកទៀតផង។ ប៉ុន្តែ មានបុរសខាងផារិស៊ីម្នាក់នៅក្នុងក្រុមប្រឹក្សា ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលប្រជាជនគោរពគ្រប់គ្នា ក្រោកឈរឡើង ហើយបង្គាប់ឲ្យនាំពួកសាវកទៅខាងក្រៅបន្តិចសិន។ បន្ទាប់មក លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ ចូរប្រយ័ត្នចំពោះអំពើដែលបងប្អូនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ ដ្បិតពេលថ្មីៗនេះ មានឈ្មោះធើដាស បានតាំងខ្លួនឡើង ដោយប្រកាសថាខ្លួនជាវីរជន មានមនុស្សប្រមាណជាបួនរយនាក់បានចូលរួមជាមួយគាត់ តែគាត់ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងប៉ុន្មានដែលចូលដៃជាមួយគាត់ ក៏ត្រូវខ្ចាត់ខ្ចាយអស់គ្មានសល់។ បន្ទាប់មក នៅគ្រាជំរឿនប្រជាជន មានយូដាស ជាអ្នកស្រុកកាលីឡេ បានតាំងខ្លួនឡើងម្នាក់ទៀត ហើយបានបញ្ចុះបញ្ចូលមនុស្សខ្លះឲ្យទៅតាមគាត់។ គាត់ក៏វិនាសបាត់ទៅដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ទាំងប៉ុន្មាន ក៏ត្រូវខ្ចាត់ខ្ចាយអស់។ ដូច្នេះ ក្នុងករណីនេះ ខ្ញុំសូមទូន្មានបងប្អូនថា ចូរដកខ្លួនចេញពីអ្នកទាំងនេះទៅ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតប្រសិនបើគម្រោងការនេះ ឬការដែលគេធ្វើនេះមកពីមនុស្ស នោះនឹងត្រូវវិនាសមិនខាន តែប្រសិនបើមកពីព្រះវិញ នោះបងប្អូនពុំអាចនឹងបំផ្លាញគេបានទេ ក្រែងបងប្អូនជាប់ទោសជាអ្នកប្រឆាំងនឹងព្រះ!» ដូច្នេះ គេក៏យល់ព្រមតាមគំនិតរបស់លោក កាលដីនោះមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជារបស់អ្នកទេឬ? ហើយក្រោយពីលក់ទៅ តើប្រាក់នោះមិននៅក្នុងអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកសម្រេចចិត្តធ្វើដូច្នេះ? នេះមិនមែនកុហកមនុស្សទេ គឺកុហកព្រះទេតើ!»។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។
សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ! សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។ ធ្វើដូច្នេះ គេនឹងប្រមូលទ្រព្យសម្បត្ដិ ដែលជាគ្រឹះដ៏ល្អ ទុកសម្រាប់ខ្លួននៅពេលអនាគត ដើម្បីឲ្យគេចាប់បានជីវិតដ៏ពិតប្រាកដ។