Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​សំណល់​របស់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្តី​កម្សត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​បាន​ថ្វាយ​ទាំង​អស់ ដែល​នាង​មាន​សម្រាប់​នឹង​ចិញ្ចឹម​ជីវិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ពួកគេ​ទាំងអស់​នេះ បាន​ដាក់​ពី​សំណល់​របស់​ខ្លួន​ជា​តង្វាយ​រីឯ​ស្ត្រីមេម៉ាយនេះ​វិញ នាង​បាន​ដាក់​អ្វីដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ព្រោះ​មនុស្ស​ទាំង​នោះ​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រីក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ដល់​ព្រះជាម្ចាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ដ្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ជូន​អុលឡោះ​ដែរ»។

សូមមើលជំពូក ចម្លង




លូកា 21:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ថ្វាយ​ពី​ប្រាក់​សំណល់​របស់​ខ្លួន តែ​ស្ត្រី​នេះ​បាន​ថ្វាយ​អ្វីៗ​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត ចេញ​ពី​ភាព​ក្រី​ក្រ​របស់​នាង»។


កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា "លោក​ឪពុក សូម​ប្រគល់​ចំណែក​មត៌ក ដែល​ត្រូវ​ចែក​ឲ្យ​ខ្ញុំ​នោះ​មក"។ ឪពុក​ក៏​ចែក​ទ្រព្យ​ឲ្យ​កូន។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី្ត​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ច្រើន​ជាង​គេ​ទាំង​អស់


ពេល​នោះ​ដែរ មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​ទៅ​លើ​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ពេទ្យ​ណា​មួយ​អាច​មើល​នាង​ជា​បាន​ឡើយ។


នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់


ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម