Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា

72 ខគម្ពីរអំពីការគោរពវិញ្ញាណក្លែងក្លាយ

72 ខគម្ពីរអំពីការគោរពវិញ្ញាណក្លែងក្លាយ
លេវី‌វិន័យ 19:31

អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គា‌ថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​អ្នក​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:25

ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:20

មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:2

គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ

ជំពូក    |  កំណែ ចម្លង
អេសាយ 47:13

អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 21:6

ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:19

ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។

ជំពូក    |  កំណែ ចម្លង
មីកា 5:12

យើង​នឹង​កម្ចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ ឯង​នឹង​គ្មាន​គ្រូ​នក្ខត្តឫក្ស​តទៅ​ទៀត​ទេ

ជំពូក    |  កំណែ ចម្លង
អេសាយ 44:25

យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

ជំពូក    |  កំណែ ចម្លង
យេរេមា 27:9

ដូច្នេះ មិន​ត្រូវ​ស្តាប់​តាម​ពួក​ហោរា​របស់​អ្នក ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្តឫក្ស​នោះឡើយ ដែល​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​បម្រើ​ស្តេច​បាប៊ីឡូន។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:10-12

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់ គ្រូ​ស្នេហ៍ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោចឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 20:6

អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គា‌ថា ដែល​ផិត​ទៅ​តាម​គេ នោះ​យើង​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3-4

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:19-20

កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី ហើយ​យើង​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក»។ ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:1

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស

ជំពូក    |  កំណែ ចម្លង
យេរេមា 10:1-5

ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។ ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។ ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។ កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។ មនុស្ស​គ្រប់​គ្នា​ទៅ​ជា​ល្ងីល្ងើ ហើយ​ឥត​មាន​ចំណេះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​ការ​កុហក ឥត​មាន​ដង្ហើម​ឡើយ។ វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។ ឯ​ព្រះ​យេហូវ៉ា ជា​ចំណែក​របស់​ពួក​យ៉ាកុប​មិន​ដូច្នោះ​ទេ ដ្បិត​ព្រះ‌អង្គ​គឺ​ជា​អ្នកដែល​បាន​បង្កើត​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​កុល‌សម្ព័ន្ធ​នៃ​មត៌ក​របស់​ព្រះ‌អង្គ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឱ​អ្នក​ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ ចូរ​ប្រមូល​អីវ៉ាន់​អ្នក​ចេញ​ពី​ស្រុក​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! ឥឡូវ​នេះ យើង​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ ហើយ​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​យើង។ វរ​ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្ដី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ពួក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចម្រើន ហើយ​ពួក​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។ មាន​ឮ​សូរគ្រឹក​គ្រេង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ត្រូវ​បំផ្លាញ ក្លាយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូល‌បង្គំ​ចុះ តែ​គឺ​តាម​សេចក្ដី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ។ សូម​ព្រះ‌អង្គ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់ ហើយ​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។ ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។ រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:18-19

មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា​ឡើយ គេ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​និមិត្ត​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ​ឥត​ហេតុ ដោយ​គំនិត​ខាង​សាច់​ឈាម​របស់​គេ គេ​មិន​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​ជា​ព្រះ​សិរសា​ទេ គឺ​ដោយ​សារ​សិរសា​នោះ​ហើយ​ដែល​ព្រះកាយ​ទាំង​មូល​បាន​ផ្គត់​ផ្គង់ ហើយ​បាន​ត​ភ្ជាប់​គ្នា​ដោយ​សារ​សន្លាក់ និង​សរសៃ ទាំង​ចម្រើន​ឡើង ដោយ​សេចក្តី​ចម្រើន​ដែល​មក​ពី​ព្រះ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:20

ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:1

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:1-2

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស ដ្បិត​គឺ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយ​ហត់ ហើយ​តយុទ្ធ ព្រោះ​យើង​មាន​សង្ឃឹម​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​ទាំង‌អស់ ជា​ពិសេស​របស់​អស់​អ្នក​ដែល​ជឿ។ ចូរ​បង្គាប់ ហើយ​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ដាស់​តឿន និង​បង្រៀន​ពួក​បង‌ប្អូន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ហើយ​បំពេញ​មុខ​ងារ​នេះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទាំ​ងអស់‌បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។ ដោយ‌សារ​ពុត​ត្បុត​របស់​ពួកមនុស្ស​កុហក ដែល​មន‌សិការ​របស់​គេ​ស្ពឹក

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 9:27

ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ស្លាប់​ម្ដង រួច​មកត្រូវ​ទទួល​ការ​ជំនុំ‌ជម្រះ​យ៉ាង​ណា

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 1:16

លោក​ទូល​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដែល​អ្នក​បាន​ចាត់​អ្នក​នាំសារ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន​នោះ តើ​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល ដែល​អាច​សួរ​ទ្រង់​បាន​ឬ? ហេតុ​នេះ ទ្រង់​នឹង​មិន​អាច​ក្រោក​ពី​ដំណេក ដែល​ទ្រង់​ផ្ទំ​នេះ​ឡើយ គឺ​ពិត​ជា​ត្រូវ​សុគត"»។

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 3:4

នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:9

ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 12:30-31

នោះ​ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ចូល​ទៅ​ក្នុង​អន្ទាក់ ហើយ​ទៅ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​អ្នក​ចេញ​ហើយ ឬ​ក្រែង​អ្នក​ស៊ើប‌សួរ​ពី​ព្រះ​របស់​គេ ដោយ​ពាក្យ​ថា "តើ​សាសន៍​ទាំង​នេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ​យ៉ាង​ដូច​ម្ដេច? ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ដូច​គេ​ដែរ"។ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​តាម​បែប​ដូច្នេះ​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ដល់​ព្រះ​គេ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 15:23

ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:14-15

មនុស្ស​គ្រប់​គ្នា​ទៅ​ជា​ល្ងីល្ងើ ហើយ​ឥត​មាន​ចំណេះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​ការ​កុហក ឥត​មាន​ដង្ហើម​ឡើយ។ វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:6-7

គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។ ការ​ដែល​អ្នក​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​យើង​មិន​បាន​ពោល​សោះ តើ​មិន​មែន​ឃើញ​និមិត្ត​កំភូត និង​ថ្លែងទំនាយ​កុហក​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:37-39

គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។ ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:36-37

គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។ គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស

ជំពូក    |  កំណែ ចម្លង
យេរេមា 51:17

គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហូសេ 13:2

ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:15

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 16:16-18

មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:6

ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 9:20

រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ហូសេ 4:12

ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
យេរេមា 14:14

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 23:24

មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:19

ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:19-21

រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន [កាប់​សម្លាប់] ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ការ​ទាំង​នេះ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច​ខ្ញុំ​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើដូច្នេះ មិនអាចទទួល​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 21:21

ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:8

អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:18

ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ពួក​ស្រីៗ​ដែល​ធ្វើ​អំបោះ​ពាក់​នៅ​ក​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សម្រាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ អ្នក​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​យើង​ដូច្នេះ តើ​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​អ្នក​ឲ្យ​រស់​នៅ​បាន​ឬ?

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:17

គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
អេសាយ 65:3

ជន​ជាតិ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​នៅ​ចំពោះ​មុខ​ជា‌និច្ច ដោយ​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​សួន‌ច្បារ ហើយ​ដុត​កំញាន​នៅ​លើ​អាស‌នា​ធ្វើ​ពី​ឥដ្ឋ

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 22:18

មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប​ធ្មប់​នៅ​រស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:8

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:3

ឯ​អ្នក​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​ពេស្យា​អើយ ចូរ​មក​ជិត​នេះ​ចុះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:21-25

ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។ គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 3:5

យើង​នឹង​មក​ជិតអ្នក​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយធ្វើ​បាប​អ្នក​ដែល​ចូល​មក​ស្នាក់​អាស្រ័យ ឥត​កោត​ខ្លាច​យើង​សោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 13:1-5

«ប្រសិន‌បើ​មាន​ហោរា​ណាម្នាក់ ឬ​អ្នក​យល់​សប្ដិ​ណា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។ ប្រសិន‌បើ​អ្នក​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រស់​នៅ​ថា មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ នោះ​ត្រូវ​ស៊ើប‌សួរ ហើយ​តាម​ដាន​រក​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​ឃើញ​ពិត​ប្រាកដ​ថា មាន​អំពើរ​គួរ​ស្អប់​ខ្ពើម​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នោះ​មែន នោះ​ត្រូវ​ប្រហារ​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ គឺ​ត្រូវ​បំផ្លាញ​ចេញ​ឲ្យ​អស់​កុំឲ្យ​សល់ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី​ក្រុង​នោះ ហើយទាំង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ។ ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។ មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ នៅ​ក្នុង​ដៃ​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ងាក​ពី​សេចក្ដី‌ក្រោធ​ដ៏សហ័ស​ចេញ ហើយសម្ដែង​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​អ្នក​វិញ ព្រម​ទាំង​ចម្រើន​អ្នក​ឲ្យ​ច្រើន​ឡើង ដូច​ព្រះ‌អង្គបាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក ប្រសិន‌បើ​អ្នក​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ដែល​អ្នក​នោះ​ប្រាប់​កើត​ឡើង​មែន ហើយ​គេ​និយាយ​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់) នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។ ត្រូ​វ​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រូវ​កោត‌ខ្លាច​ព្រះ‌អង្គ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ត្រូវ​ស្តាប់​តាម​សូរ​សៀង​របស់​ព្រះ‌អង្គ និង​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹងព្រះ‌អង្គ។ រី​ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ នឹង​ត្រូវ​សម្លាប់ចោល ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ទ្រង់​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ អ្នក​នោះ​ចង់​តែ​ទាញ​អ្នក​រាល់​គ្នា​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ឲ្យ​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:18-23

ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ពួក​ស្រីៗ​ដែល​ធ្វើ​អំបោះ​ពាក់​នៅ​ក​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សម្រាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ អ្នក​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​យើង​ដូច្នេះ តើ​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​អ្នក​ឲ្យ​រស់​នៅ​បាន​ឬ? អ្នក​រាល់​គ្នា​បាន​បន្ទាប‌បន្ថោក​យើង នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ឲ្យ​តែ​បាន​ស្រូវ​ឱក​មួយ​កំប៉ុង​ពីរ និង​ចំណិត​នំបុ័ង​តិច​តួច​ប៉ុណ្ណោះ ដើម្បី​នឹង​សម្លាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ទេ ហើយ​នឹង​រក្សា​ព្រលឹង​ឲ្យ​រស់​នៅ ដែល​មិន​គួរ​រស់​នៅ ដោយ​អ្នក​កុហក​ដល់​ប្រជា‌រាស្ត្រ​យើង ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ។ «កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ទាស់​នឹង​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ធ្លាប់​ទាយ ហើយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្លែងទំនាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ​ចុះ ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​ទាស់​នឹង​ខ្សែ​យ័ន្ត​របស់​អ្នក​រាល់​គ្នា ដែល​ប្រើ​សម្រាប់​ប្រមាញ់​ព្រលឹង​មនុស្ស ដូច​ប្រមាញ់​សត្វ​ស្លាប យើង​នឹង​ហែក​វា​ចេញ​ពី​ដៃ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​អ្នក​រាល់​គ្នា​បាន​តាម​ប្រមាញ់ ដូច​ប្រមាញ់​សត្វ​ស្លាប​នោះ។ យើង​នឹង​ហែក​ស្បៃ​របស់​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​ជួយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​រួច​ពី​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ផង នោះ​គេ​នឹង​មិន​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ឲ្យ​អ្នក​ដេញ​ចាប់​ទៀត​ឡើយ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​ភូត​កុហក ជា​ពួក​អ្នក​ដែល​យើង​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​រួច​ជីវិត​វិញ​ឡើយ។ ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​និមិត្ត​កំភូត ឬ​ថ្លែងទំនាយ​ទំនាយ​ទៀត​ឡើយ យើង​នឹង​ជួយ​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:20-21

មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។ អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 16:17-18

បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក ហើយ​រវាត​ចិត្ត ទាស់​នឹង​សេចក្តី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​ត្រូវ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​ទៅ។ ដ្បិត​មនុស្ស​បែប​នោះ មិន​បម្រើ​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ គឺ​គេ​បម្រើ​តែ​ក្រពះ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​បញ្ចើ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 14:6

ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​រាល់​គ្នា​ចុះ

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:11

កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 97:7

អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ ដែល​ឥត​ប្រយោជន៍​របស់​គេ។ នែ៎ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 4:10

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:9

កុំ​បណ្តោយ​ខ្លួន​ទៅ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ និង​ប្លែកៗ​ឡើយ ដ្បិត​គួរ​តាំង​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​ដោយ​សារ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ អស់​អ្នក​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:12-14

ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។ អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។ មើល៍ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ដូច​ជា​ភ្លើង​ឆេះ​គេ គេ​មិន​អាច​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​នោះ​បានឡើយ ភ្លើង​នោះ​មិន​មែន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​អាំងសាច់ ឬ​ជា​ភ្លើង​ដែល​អង្គុយ​កម្ដៅ​ខ្លួន​ជុំ‌វិញ​នោះ​ទេ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:26-27

អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។ ដូច្នេះ មិន​ត្រឹម​តែ​អន្តរាយ​ដល់​មុខ​របរ​របស់​យើង ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ​ទេ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌នាង​ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី​ល្អ​នៃ​ព្រះ​របស់​យើង ដែល​អ្នក​ស្រុក​អាស៊ីទាំង​អស់ និង​ពិភព​លោក​ទាំង​មូល​ថ្វាយ​បង្គំ ក៏​នឹង​ត្រូវ​សាប​សូន្យ​ដែរ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:4-8

ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។ អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:9

គេ​ថ្វាយ‌បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត របស់​មនុស្ស" »។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 4:7

ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:16-17

តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:2

មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:104

ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:21

កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម