Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា

93 ខគម្ពីរអំពីការបោកប្រាស់ហោរាសាស្ត្រ

93 ខគម្ពីរអំពីការបោកប្រាស់ហោរាសាស្ត្រ
លេវី‌វិន័យ 19:31

អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គា‌ថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​អ្នក​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:19

ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:6

គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។

ជំពូក    |  កំណែ ចម្លង
យេរេមា 27:9

ដូច្នេះ មិន​ត្រូវ​ស្តាប់​តាម​ពួក​ហោរា​របស់​អ្នក ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្តឫក្ស​នោះឡើយ ដែល​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​បម្រើ​ស្តេច​បាប៊ីឡូន។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:13-14

អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។ មើល៍ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ដូច​ជា​ភ្លើង​ឆេះ​គេ គេ​មិន​អាច​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​នោះ​បានឡើយ ភ្លើង​នោះ​មិន​មែន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​អាំងសាច់ ឬ​ជា​ភ្លើង​ដែល​អង្គុយ​កម្ដៅ​ខ្លួន​ជុំ‌វិញ​នោះ​ទេ។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 20:6

អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គា‌ថា ដែល​ផិត​ទៅ​តាម​គេ នោះ​យើង​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ។

ជំពូក    |  កំណែ ចម្លង
មីកា 5:12

យើង​នឹង​កម្ចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ ឯង​នឹង​គ្មាន​គ្រូ​នក្ខត្តឫក្ស​តទៅ​ទៀត​ទេ

ជំពូក    |  កំណែ ចម្លង
អេសាយ 8:19

កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:10-12

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់ គ្រូ​ស្នេហ៍ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោចឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 22:18

មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប​ធ្មប់​នៅ​រស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ដានី‌យ៉ែល 2:27

ដានី‌យ៉ែល​ទូល​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ គ្រូ​អាប​ធ្មប់ គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ

ជំពូក    |  កំណែ ចម្លង
យេរេមា 29:8

ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ថ្លែងទំនាយ​របស់​អ្នក ដែល​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​បញ្ឆោត​អ្នក​ឡើយ ក៏​កុំ​ទុក​ចិត្ត​ការ​យល់​សប្តិ ដែល​គេ​យល់‌សប្តិ​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:105

៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:3

ឯ​អ្នក​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​ពេស្យា​អើយ ចូរ​មក​ជិត​នេះ​ចុះ។

ជំពូក    |  កំណែ ចម្លង
សាការី 10:2

ដ្បិត​ថេរ៉ាភីម ទាំង​ប៉ុន្មាន បាន​ពោលជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ ឯ​សប្តិ​ក៏​សម្ដែង​ជា​សេចក្ដី​កំភូត ក៏​កម្សាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​គង្វាល។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 17:17

គេ​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ឆ្លង​កាត់​ភ្លើង ហើយ​ប្រើ​របៀន​ផ្សេងៗ និង​ការ​មន្ត​អាគម ព្រម​ទាំង​លក់​ខ្លួន​គេ​ទៅ​ឲ្យ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​នាំ​ឲ្យ​ទ្រង់​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
យេរេមា 14:14

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:25

យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

ជំពូក    |  កំណែ ចម្លង
កិច្ចការ 16:16-18

មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:1

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:113

៙ ទូល‌បង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:24

ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។

ជំពូក    |  កំណែ ចម្លង
យេរេមា 23:16

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សម្ដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋរបស់​ព្រះ‌យេហូវ៉ា​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:9

តែ​សេចក្ដី​ទាំង​ពីរ​មុខ​នេះ​នឹង​កើត​ដល់​អ្នក​ជា‌មួយ​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​បាត់​បង់​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង ការ​នោះ​នឹង​កើត​ដល់​អ្នក​ពេញ​ទី ទោះ​បើ​អ្នក​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 17:15

គេ​បោះ‌បង់​បញ្ញត្តិ​របស់​ព្រះ‌អង្គ និង​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​បុព្វ‌បុរស​គេ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​ការឥត​ប្រយោជន៍ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 11:14

សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:20

ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:14

ដ្បិត​សាសន៍​ទាំង​នោះ ដែល​អ្នក​នឹង​បណ្ដេញ​គេ​ចេញ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទស្សន៍​ទាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះឡើយ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:6

ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 19:26

អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្តឫក្ស​ផង។

ជំពូក    |  កំណែ ចម្លង
យេរេមា 23:32

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វង្វេង​ចេញ​ដោយ‌សារ​ពាក្យ​កុហក​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាតិ​នេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 15:23

ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 1:3

ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ប្រាប់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​ពួក​អ្នក​នាំ​សារ​របស់​ស្តេច​ក្រុង​សាម៉ារី ហើយ​សួរ​គេ​ថា "តើ​ដោយ​ព្រោះ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ បាន​ជា​អ្នក​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន​ដូច្នេះ?"

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:19

ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 10:13

ដូច្នេះ ស្ដេច​សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​គ្រូ​ខាប ឲ្យ​ទស្សន៍​ទាយ

ជំពូក    |  កំណែ ចម្លង
សាការី 13:2

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 28:15

ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា "យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​ការកុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ"។

ជំពូក    |  កំណែ ចម្លង
យេរេមា 6:13-14

ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា​ទៅ​ដល់​សង្ឃ គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ។ គេ​បាន​មើល​របួស​របស់​ប្រជា‌រាស្ត្រ​យើង ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 3:13

រីឯ​មនុស្ស​អាក្រក់ និង​ពួក​បោកប្រាស់ គេ​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:9

អ្នក​បាន​នាំ​តង្វាយ​ជា​ប្រេង ទៅ​គាល់​ស្តេច ហើយ​បាន​ចម្រើន​គ្រឿង​ក្រអូប របស់​អ្នក​ជា​ច្រើន​ឡើង ក៏​បាន​ចាត់​ទូត​របស់​អ្នក​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ ព្រម​ទាំង​បន្ទាប​ខ្លួន​អ្នក​ចុះ​ទៅ​ដល់​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 7:11

ប៉ុន្តែ ផារ៉ោន​កោះ​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួកគ្រូ​ធ្មប់​មក ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​នោះ ក៏​ធ្វើ​ដូច្នោះ​ដោយ​ប្រើ​មន្ត​អាគម​របស់​គេ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:3

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ហោរា​ល្ងី‌ល្ងើ ដែល​ថ្លែងទំនាយ​តាម​តែ​ចិត្ត​របស់​ខ្លួន ឥត​មាន​ឃើញ​អ្វី​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 33:6

ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីន‌ណម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប​ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា។ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 12:24

ដ្បិត​នឹង​គ្មាន​និមិត្ត​ក្លែង‌ក្លាយ ឬ​ពាក្យ​ទំនាយ​បញ្ចើច នៅ​ក្នុង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៀត​ឡើយ

ជំពូក    |  កំណែ ចម្លង
ហូសេ 4:12

ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:25

ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 2:1

ពី​ដើម​ក៏​មាន​ហោរា​ក្លែង‌ក្លាយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ ដូច​ជា​គ្រូ​ក្លែង‌ក្លាយ​ដែល​នឹង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​នាំ​លទ្ធិ​ខុស​ឆ្គង ដែល​នាំ​ឲ្យ​វិនាស​ចូល​មក​ដោយ​សម្ងាត់ គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ គេ​នាំ​សេចក្ដី​វិនាស​យ៉ាង​ទាន់​ហន់​មក​លើ​ខ្លួន​គេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:15

«ចូរ​ប្រយ័ត្ន​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ ដែល​ពាក់​រោម​ចៀម​មក​រក​អ្នក​រាល់​គ្នា តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែ​ចចក​ដ៏​ស្រេក​ឃ្លាន។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 13:1-3

«ប្រសិន‌បើ​មាន​ហោរា​ណាម្នាក់ ឬ​អ្នក​យល់​សប្ដិ​ណា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។ ប្រសិន‌បើ​អ្នក​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រស់​នៅ​ថា មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ នោះ​ត្រូវ​ស៊ើប‌សួរ ហើយ​តាម​ដាន​រក​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​ឃើញ​ពិត​ប្រាកដ​ថា មាន​អំពើរ​គួរ​ស្អប់​ខ្ពើម​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នោះ​មែន នោះ​ត្រូវ​ប្រហារ​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ គឺ​ត្រូវ​បំផ្លាញ​ចេញ​ឲ្យ​អស់​កុំឲ្យ​សល់ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី​ក្រុង​នោះ ហើយទាំង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ។ ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។ មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ នៅ​ក្នុង​ដៃ​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ងាក​ពី​សេចក្ដី‌ក្រោធ​ដ៏សហ័ស​ចេញ ហើយសម្ដែង​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​អ្នក​វិញ ព្រម​ទាំង​ចម្រើន​អ្នក​ឲ្យ​ច្រើន​ឡើង ដូច​ព្រះ‌អង្គបាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក ប្រសិន‌បើ​អ្នក​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ដែល​អ្នក​នោះ​ប្រាប់​កើត​ឡើង​មែន ហើយ​គេ​និយាយ​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់) នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:12

ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:10

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:36

គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:11

ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​លេច​មក ហើយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង

ជំពូក    |  កំណែ ចម្លង
អេសាយ 30:10

គេ​ប្រាប់​ដល់​ពួក​មើល​ឆុត​ថា "កុំ​ឲ្យ​មើល​ឡើយ" ហើយ​ដល់​ពួក​ហារា​ថា កុំ​ឲ្យ​ថ្លែងទំនាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ថ្លែងទំនាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ

ជំពូក    |  កំណែ ចម្លង
យេរេមា 5:31

គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 4:4

ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 16:36

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​អ្នក​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​អ្នក ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ ដោយ​ព្រោះ​គ្រប់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​វា

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:15

៙ ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:17

គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
រ៉ូម 16:17-18

បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក ហើយ​រវាត​ចិត្ត ទាស់​នឹង​សេចក្តី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​ត្រូវ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​ទៅ។ ដ្បិត​មនុស្ស​បែប​នោះ មិន​បម្រើ​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ គឺ​គេ​បម្រើ​តែ​ក្រពះ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​បញ្ចើ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:6

កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។

ជំពូក    |  កំណែ ចម្លង
យេរេមា 7:24

ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្ដី​រឹង​ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា​ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 21:6

ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 7:22

ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​ធ្វើ​ដូច្នោះ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ។ ដូច្នេះ ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 2:16

ប៉ុន្ដែ ត្រូវ​ចៀស​វាង​ពាក្យ​សម្ដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នាំ​ឲ្យ​មនុស្ស​កើត​មាន​សេចក្ដី​ទមិឡ​ល្មើស កាន់​តែ​ច្រើន​ឡើងៗ

ជំពូក    |  កំណែ ចម្លង
កិច្ចការ 8:18-20

កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​តាម​រយៈ​ពួក​សាវក​ដាក់​ដៃ​លើ គាត់​ក៏​យក​ប្រាក់​មក​ជូនអ្នក​ទាំង​ពីរ ដោយ​ពោល​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ»។ បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។ ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក វិនាស​ជា‌មួយ​អ្នក​ទៅ​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​ប្រាក់​មក​ទិញ​អំណោយ‌ទាន​របស់​ព្រះ​បាន!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:24

«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:1

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង​ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​យើង ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​យើង​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត។

ជំពូក    |  កំណែ ចម្លង
យេរេមា 50:38

មាន​រដូវ​រាំង‌ស្ងួត មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 21:21

ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។

ជំពូក    |  កំណែ ចម្លង
យេរេមា 23:21

យើង​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ តែ​គេ​បាន​រត់​ទៅ យើង​មិន​បាន​និយាយ​នឹង​គេ​សោះ តែ​គេ​បាន​ទាយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:11-13

ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។ ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។ អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 4:4

គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:104

ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 1:4

ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សា‌វតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ រឿង​ទាំង​នោះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​ដេញ​ដោល ជា​ជាង​កិច្ច‌ការ​របស់​ព្រះ​ដែល​យើង​ស្គាល់ដោយ​ជំនឿ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 13:18

ប៉ុន្តែ ហោរា​វ័យ​ចំណាស់ មាន​ប្រសាស​ទៅ​គាត់​ថា៖ «ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា "ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា‌មួយ​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ភោជន៍"»។ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:15

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។

ជំពូក    |  កំណែ ចម្លង
មីកា 3:7

ពួក​អ្នក​មើល​ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​នឹង​ទាល់​គំនិត គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:118

ព្រះ‌អង្គមិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិត​ឧបាយកល​របស់​គេ ជាសេចក្ដី​ឥត​ប្រយោជន៍។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:19-21

រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន [កាប់​សម្លាប់] ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ការ​ទាំង​នេះ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច​ខ្ញុំ​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើដូច្នេះ មិនអាចទទួល​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:8

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:6-9

គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។ ការ​ដែល​អ្នក​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​យើង​មិន​បាន​ពោល​សោះ តើ​មិន​មែន​ឃើញ​និមិត្ត​កំភូត និង​ថ្លែងទំនាយ​កុហក​ទេ​ឬ? ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បញ្ចេញ​សេចក្ដី​កំភូត ហើយ​ឃើញ​ពាក្យ​កុហក​ដូច្នេះ បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ យើង​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ។ យើង​នឹង​ប្រហារ​ពួក​ហោរា ដែល​ឃើញ​និមិត្ត​កំភូត ហើយ​ដែល​ថ្លែងទំនាយ​កុហក​នោះ គេ​នឹង​មិន​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ ក៏​មិន​បាន​កត់​ទុក​ក្នុង​បញ្ជី នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឬ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:19-20

កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី ហើយ​យើង​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក»។ ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 101:3

ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:28-32

ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។ ពួកគេ​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង សេចក្ដី​អាក្រក់ សេចក្តី​លោភ​លន់ និង​សេចក្តី​ព្យាបាទ ក៏​មាន​ពេញ​ដោយ​សេចក្តី​ឈ្នានីស ការ​កាប់​សម្លាប់ ឈ្លោះ​ប្រកែក បោក​បញ្ឆោត កិច្ច‌កល ពួក​គេ​ចូល​ចិត្ត​និយាយ​ដើម ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ និយាយ​បង្កាច់​បង្ខូច ស្អប់​ព្រះ ព្រហើន​ឆ្មើង​ឆ្មៃ អួត​អាង បង្កើត​ការ​អាក្រក់ មិន​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ ជា​មនុស្ស​ល្ងី​ល្ងើ មិន​ស្មោះ​ត្រង់ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​សេចក្ដី​មេត្តា។ គេ​ស្គាល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ សម​នឹង​ស្លាប់ ប៉ុន្តែ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ការ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ គឺ​គេ​ថែម​ទាំង​យល់​ព្រម​ជា​មួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:1

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស

ជំពូក    |  កំណែ ចម្លង
យេរេមា 10:2

គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ

ជំពូក    |  កំណែ ចម្លង
កូឡុស 2:8

ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:15

មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ទូន្មាន​វិញ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម