ពេលខ្ញុំតមអាហារ ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងបើកចិត្តឱ្យព្រះអង្គទតឃើញច្បាស់ៗ ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏បានប្រែក្លាយខ្ញុំទាំងមូល។
ការតមអាហារ គឺជាវិធីមួយដែលយើងបង្ហាញពីការស្វែងរកព្រះយេស៊ូវ។ យើងលះបង់តម្រូវការខាងរូបកាយ ដើម្បីស្វែងរកការបរិសុទ្ធសម្រាប់ព្រលឹងរបស់យើង។
ពេលខ្ញុំតមអាហារ ខ្ញុំមានអារម្មណ៍ថាវិញ្ញាណរបស់ខ្ញុំកាន់តែរឹងមាំ ជំនឿកាន់តែរីកចម្រើន ហើយខ្ញុំកាន់តែខិតជិតព្រះអង្គ។ ការមិនបំពេញតម្រូវការខាងរូបកាយ ជួយឱ្យខ្ញុំផ្ដោតលើការស្វែងរកព្រះអង្គកាន់តែជ្រាលជ្រៅ។
ការមិនបរិភោគអាហារ និងភេសជ្ជៈក្នុងរយៈពេលជាក់លាក់មួយ ជួយសម្អាតរូបកាយ និងវិញ្ញាណរបស់ខ្ញុំឱ្យរួចផុតពីភាពសៅហ្មង និងការគាបសង្កត់។
ដូចដែលមានចែងក្នុងម៉ាថាយ ៦:១៦-១៧ យើងមិនគួរតមអាហារដើម្បីអួតប្រាប់គេឯងទេ តែត្រូវធ្វើដោយចិត្តរាបទាប និងស្មោះត្រង់ចំពោះព្រះអង្គ។
ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយនៅពេលនោះ គេនឹងតមអាហារវិញ។
ពេលនោះ លោកប្រាប់ខ្ញុំថា៖ «ដានីយ៉ែលអើយ កុំខ្លាចអី ដ្បិតចាប់ពីថ្ងៃមុនដំបូង ដែលលោកបានតាំងចិត្តចង់យល់ ហើយបន្ទាបខ្លួននៅចំពោះព្រះរបស់លោក ព្រះអង្គឮពាក្យរបស់លោកហើយ រួចខ្ញុំបានមក ក៏ព្រោះតែពាក្យរបស់លោកដែរ។
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
លោកកូនេលាសឆ្លើយថា៖ «បួនថ្ងៃមុន ពេលថ្មើនេះ កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ នៅវេលាម៉ោងបីរសៀល ឃើញមានបុរសម្នាក់ឈរនៅមុខខ្ញុំ ទាំងមានសម្លៀកបំពាក់ភ្លឺចិញ្ចាច
ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។
ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។
តើការតមអត់ដែលយើងពេញចិត្ត ជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនឬ? គឺគ្រាន់តែឱនក្បាលដូចជាដើមបបុស ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន តើធ្វើបុណ្ណឹងល្មមឬ? នេះឬដែលអ្នកហៅថា ការតមអត់ ជាថ្ងៃដែលគួរឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ?
គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ? នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករ។
ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ
«ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់ ដែលអ្នកដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលអ្នកបានចងគេ ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់ ដែលអ្នកដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលអ្នកបានចងគេ ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
ពួកបណ្ដាជននៅក្រុងនីនីវេក៏ជឿព្រះអង្គ។ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ។
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។ បន្ទាប់មកទៀត គេបានសុំឲ្យមានស្តេច ហើយព្រះអង្គក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ជាបុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានដកព្រះបាទសូលចេញ ព្រះអង្គបានតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចរបស់គេ។ ព្រះអង្គបានធ្វើបន្ទាល់ពីព្រះបាទដាវីឌថា "យើងរកបានដាវីឌ កូនរបស់អ៊ីសាយ ជាមនុស្សម្នាក់ត្រូវចិត្តយើង ដែលនឹងធ្វើតាមចិត្តយើងគ្រប់ជំពូក"។ គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។ មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់អំពីពិធីជ្រមុជខាងការប្រែចិត្ត ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។ បងប្អូនជាកូនចៅនៃពូជពង្សលោកអ័ប្រាហាំ និងអស់អ្នកក្នុងចំណោមអ្នករាល់គ្នាដែលកោតខ្លាចព្រះអើយ ទ្រង់បានចាត់ព្រះបន្ទូលពីការសង្គ្រោះនេះ មកឲ្យយើងរាល់គ្នាហើយ។ ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។ ទោះបីគេរកហេតុនឹងសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាត់យកព្រះអង្គទៅសម្លាប់ដែរ។ កាលគេបានធ្វើសម្រេចគ្រប់ទាំងសេចក្តី ដែលបានចែងទុកអំពីព្រះអង្គស្រេចហើយ គេក៏យកព្រះអង្គចុះពីឈើឆ្កាង មកបញ្ចុះក្នុងផ្នូរ។ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។
តែឯទូលបង្គំវិញ កាលគេបានឈឺ ទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំធ្វើទុក្ខខ្លួនឯងដោយតមអាហារ ទូលបង្គំឱនក្បាលអធិស្ឋានយ៉ាងអស់ពីចិត្ត។
កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
«បន្ទាប់មក ខ្ញុំបានប្រកាសឲ្យមានការតមអាហារនៅទីនោះ គឺនៅមាត់ទន្លេអាហាវ៉ា ដើម្បីឲ្យយើងបន្ទាបខ្លួន នៅចំពោះព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើងធ្វើដំណើរដោយសុខសាន្ត រួមទាំងកូនចៅ និងទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់យើងផង។ ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។ ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
ព្រះយេស៊ូវបានវិលពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក ដើម្បីថែរក្សាអ្នក ហើយទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។ ព្រះយេស៊ូវឆ្លើយទៅវាថា៖ «បទគម្ពីរចែងថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។ កាលអារក្សបានល្បួងសព្វគ្រប់ហើយ វាក៏ថយចេញពីព្រះអង្គទៅ រហូតដល់ពេលមានឱកាស។ បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេវិញ ទាំងពេញដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គលេចឮសុសសាយ ពាសពេញស្រុកដែលនៅជុំវិញ។ ព្រះអង្គបង្រៀននៅក្នុងសាលាប្រជុំរបស់គេ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់គ្នា។ កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់ គាប់ព្រះហឫទ័យ» ។ ព្រះអង្គត្រូវអារក្សល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងថ្ងៃទាំងនោះ ព្រះអង្គមិនបានសោយអ្វីសោះ។ លុះផុតថ្ងៃទាំងនោះទៅ ទ្រង់ក៏ឃ្លាន។
ព្រះបាទយេហូសាផាតក៏ភ័យខ្លាច ហើយតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា ដូច្នេះ នគររបស់ព្រះបាទយេហូសាផាតបានសុខសាន្ត ព្រោះព្រះនៃទ្រង់បានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។ ព្រះបាទយេហូសាផាតសោយរាជ្យនៅស្រុកយូដា ពេលទ្រង់ឡើងសោយរាជ្យនោះ មានព្រះជន្មសាមសិបប្រាំឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំឆ្នាំ មាតាព្រះនាមថា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី។ ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃបុព្វបុរសគេនៅឡើយដែរ។ រីឯកិច្ចការផ្សេងទៀតដែលព្រះបាទយេហូសាផាតបានធ្វើ ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវជាកូនហាណានីបានតែង ដែលគេបានកត់បញ្ចូលក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។ ក្រោយមក ព្រះបាទយេហូសាផាត ជាស្តេចយូដា ទ្រង់ក៏ចូលហ៊ុនជាមួយនឹងអ័ហាស៊ីយ៉ា ស្តេចអ៊ីស្រាអែល ដែលជាអ្នកប្រព្រឹត្តអំពើអាក្រក់។ ទ្រង់ចូលហ៊ុនគ្នា ដើម្បីធ្វើនាវាទៅស្រុកតើស៊ីស គេក៏ធ្វើនាវាទាំងនោះនៅត្រង់ក្រុងអេស៊ាន-គេប៊ើរ។ គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកថ្លែងទំនាយទាស់នឹងព្រះបាទយេហូសាផាតថា៖ «ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាបានបំផ្លាញការ ដែលព្រះករុណាបានធ្វើនេះទាំងអស់»។ ឯនាវានោះក៏ត្រូវបាក់បែកអស់ មិនអាចទៅដល់ស្រុកតើស៊ីសឡើយ។ ហើយពួកយូដាក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា គឺគេចេញពីអស់ទាំងទីក្រុងរបស់ស្រុកយូដាមក ដើម្បីស្វះស្វែងរកព្រះ។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។
មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។
គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយនិយាយថា៖ «យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» នោះលោកសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា។
បន្ទាប់មក គេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានតមអាហារ ហើយអធិស្ឋានជាញឹកញាប់ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សរបស់លោក បែរជាស៊ីផឹកទៅវិញ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលកូនកំលោះកំពុងនៅជាមួយ តើអាចឲ្យពួកភ្ញៀវតមអាហារបានដែរឬ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះ នឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ»។
ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ?
កាលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំក៏អង្គុយយំ ហើយសោកសៅអស់រយៈពេលពីរបីថ្ងៃ ទាំងតមអាហារ ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌។
ព្រះបាទយេហូសាផាតក៏ភ័យខ្លាច ហើយតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា
ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ?
នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមអាហារជាញឹកញាប់ តែពួកសិស្សរបស់ព្រះអង្គមិនតមដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។
ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
តែឯទូលបង្គំវិញ កាលគេបានឈឺ ទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំធ្វើទុក្ខខ្លួនឯងដោយតមអាហារ ទូលបង្គំឱនក្បាលអធិស្ឋានយ៉ាងអស់ពីចិត្ត។ ទូលបង្គំបានប្រព្រឹត្ត ដូចប្រព្រឹត្តចំពោះមិត្តសម្លាញ់ ឬបងប្អូនរបស់ទូលបង្គំ ទូលបង្គំបានឱនខ្លួនទាំងសោយសោក ដូចអ្នកដែលកាន់ទុក្ខនៅពេលម្តាយស្លាប់។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន"។
ដ្បិតគ្រឿងសស្ត្រាវុធរបស់យើង មិនមែនខាងសាច់ឈាមទេ គឺជាអាវុធដ៏មានចេស្ដាមកពីព្រះ ដែលអាចនឹងរំលំទីមាំមួននានា ហើយរំលំអស់ទាំងគំនិតដែលរិះគិត និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
ឱព្រះអើយ ព្រលឹងទូលបង្គំដង្ហក់រកព្រះអង្គ ដូចសត្វក្តាន់ដង្ហក់រកជ្រោះទឹក។ ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?» ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ ព្រលឹងខ្ញុំស្រេកឃ្លានរកព្រះ គឺព្រះដ៏មានព្រះជន្មរស់ តើដល់កាលណាទើបខ្ញុំ នឹងមកឈរចំពោះព្រះអង្គ?
ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។ ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអំពីសេចក្ដីដែលចែងទុកក្នុងក្រាំងនៃសេចក្ដីពិត។ គ្មានអ្នកណាជួយខ្ញុំតទល់នឹងពួកទាំងនោះឡើយ មានតែមីកែល ជាទេវតារបស់លោកប៉ុណ្ណោះ»។ ខ្ញុំមិនបានទទួលទានអ្វីដែលខ្ញុំចូលចិត្ត គឺមិនទទួលទានសាច់ ឬស្រាចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានយកប្រេងលាបខ្លួន រហូតដល់ផុតបីអាទិត្យនោះ។
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។
ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។
«បន្ទាប់មក ខ្ញុំបានប្រកាសឲ្យមានការតមអាហារនៅទីនោះ គឺនៅមាត់ទន្លេអាហាវ៉ា ដើម្បីឲ្យយើងបន្ទាបខ្លួន នៅចំពោះព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើងធ្វើដំណើរដោយសុខសាន្ត រួមទាំងកូនចៅ និងទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់យើងផង។
រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
«ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
ពេលនោះ ខ្ញុំបានបែរមុខទៅរកព្រះអម្ចាស់យេហូវ៉ា ស្វែងរកព្រះអង្គដោយអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអាហារ ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះ។