ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលនូវពាក្យទាំងនេះថា៖ តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទោះខ្លួនអ្នក កូនប្រុស ឬកូនស្រីរបស់អ្នកក្តី ទោះបាវបម្រើប្រុស បាវបម្រើស្រី ទោះសត្វរបស់អ្នក ឬអ្នកដទៃដែលនៅក្នុងផ្ទះរបស់អ្នកក្ដី។ ដ្បិតក្នុងរវាងប្រាំមួយថ្ងៃ ព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ ហើយដល់ថ្ងៃទីប្រាំពីរ ព្រះអង្គឈប់សម្រាក ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស។ កុំប្រព្រឹត្តអំពើផិតក្បត់។ កុំលួចប្លន់គេ។ កុំធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងរបស់ខ្លួន។ កុំលោភចង់បានផ្ទះរបស់អ្នកជិតខាងខ្លួន កុំលោភចង់បានប្រពន្ធគេ ឬបាវបម្រើប្រុសស្រីរបស់គេ គោ លា ឬអ្វីផ្សេងទៀតដែលជារបស់អ្នកជិតខាងខ្លួនឡើយ»។
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។ សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ" គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។
បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ហើយឲ្យកាន់តាមបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ សម្រាប់ជាសេចក្ដីល្អដល់អ្នក។
មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។
អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាម យើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក និងគាស់រំលំរូបព្រះអាទិត្យរបស់អ្នក ព្រមទាំងបោះខ្មោចអ្នករាល់គ្នាទៅលើរូបព្រះរបស់អ្នកទាំងនោះដែរ ហើយចិត្តយើងនឹងខ្ពើមអ្នករាល់គ្នា។ យើងនឹងរំលាងអស់ទាំងទីក្រុងអ្នក ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់អ្នកទាំងប៉ុន្មានទៅជាសូន្យស្ងាត់ យើងនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបអ្នកទៀតឡើយ។ យើងនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់អ្នកដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់។ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមអ្នកទៀត នោះស្រុកអ្នកនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់អ្នកទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។ ស្រុកទេសនឹងបានរីករាយក្នុងឆ្នាំសប្ប័ទ ក្នុងកាលដែលស្រុកនោះនៅស្ងាត់ឈឹង ហើយអ្នករាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវ ពេលនោះ ស្រុកទេសនឹងបានសម្រាក ហើយរីករាយនឹងឆ្នាំសប្ប័ទ។ ក្នុងឆ្នាំទាំងប៉ុន្មានដែលស្រុកនៅស្ងាត់ឈឹង នោះស្រុកទេសនឹងបានសម្រាក ជួសឲ្យឆ្នាំសប្ប័ទដែលអ្នករាល់គ្នាមិនបានកាន់តាម ក្នុងគ្រាដែលអ្នករាល់គ្នានៅស្រុកនោះនៅឡើយ ឯពួកអ្នកដែលសល់នៅ នោះយើងនឹងបណ្ដាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវ ក៏នឹងដួល ដោយគ្មានអ្នកណាដេញតាម។ គេនឹងជំពប់ដួលគរលើគ្នា ដូចជារត់គេចពីមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាម ហើយអ្នករាល់គ្នានឹងគ្មានកម្លាំងឈរនៅមុខពួកខ្មាំងសត្រូវអ្នកសោះ។ អ្នករាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់អ្នកទៅ។ ឯពួកអ្នករាល់គ្នាដែលសល់នៅ នោះនឹងស្រងេះស្រងោចនៅក្នុងអំពើទុច្ចរិតរបស់ខ្លួន នៅស្រុកនៃពួកខ្មាំងសត្រូវ និងស្រងេះស្រងោចទៅ ដោយអំពើទុច្ចរិតរបស់បុព្វបុរសដែរ។ នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។
អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។
អ្នកណាដែលកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងគេដែរ។ យើងដឹងដោយសារសេចក្ដីនេះថា ព្រះអង្គស្ថិតនៅជាប់ក្នុងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
«ដូច្នេះ ត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមបញ្ជា ច្បាប់ បញ្ញត្តិ និងសេចក្ដីបង្គាប់របស់ព្រះអង្គជានិច្ច។
ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់បង្គាប់ ហើយប្រព្រឹត្តតាមសេចក្ដីដែលយើងប្រាប់ទាំងប៉ុន្មាន នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងពួកសត្រូវរបស់អ្នក ហើយជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នក។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។
មើល៍ នៅថ្ងៃនេះ ខ្ញុំដាក់ព្រះពរ និងបណ្ដាសានៅមុខអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះនឹងបានពរ តែប្រសិនបើអ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកទេ គឺបែរចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនបានស្គាល់វិញ នោះនឹងត្រូវបណ្ដាសាមិនខាន។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ជាព្រះរបស់បុត្រ ចូរប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងស្ដាប់តាមបញ្ជា តាមបញ្ញត្តិ និងបន្ទាល់របស់ព្រះអង្គ ដូចដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងនៅកន្លែងណាដែលបុត្រទៅ។
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ
នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាបទបញ្ជា ដូចដែលអ្នករាល់គ្នាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។
ព្រោះការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺប្រតិបត្តិតាមបទបញ្ជារបស់ព្រះវិញ។
ឱបើគេមានចិត្តយ៉ាងនេះរហូតទៅអេះ គឺដែលចេះកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេបានសប្បាយដរាបតរៀងទៅ!
ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ?
ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ របស់ព្រះអង្គជានិច្ច នៅអស់កល្បជានិច្ចរហូតតទៅ
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ត្រូវដើរតាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ត្រូវស្តាប់តាមសូរសៀងរបស់ព្រះអង្គ និងត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។ ពេលនោះ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងឃើញថា អ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចអ្នក។ ព្រះយេហូវ៉ានឹងចម្រើនឲ្យអ្នកមានជាបរិបូរឡើង ដោយផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ា បានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងឲ្យដល់អ្នក។ ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។ ព្រះយេហូវ៉ានឹងតាំងអ្នកជាក្បាល មិនមែនជាកន្ទុយ ហើយឡើងខ្ពស់ជានិច្ច មិនដែលចុះឡើយ គឺប្រសិនបើអ្នកស្តាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយប្រយ័ត្ននឹងប្រតិបតិ្តតាម ហើយប្រសិនបើអ្នកមិនងាកបែរទៅស្តាំ ឬទៅឆ្វេង ចេញពីព្រះបន្ទូលណាមួយ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ រួចបែរទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះ»។ «ប៉ុន្តែ ប្រសិនបើអ្នកមិនស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់។ អ្នកនឹងត្រូវបណ្ដាសានៅក្នុងទីក្រុង ហើយនឹងត្រូវបណ្ដាសានៅស្រែចម្ការ។ អ្នកនឹងត្រូវបណ្ដាសាក្នុងកំប្រោង និងផើងម្សៅរបស់អ្នក។ អ្នកនឹងត្រូវបណ្ដាសាលើផលដែលកើតពីពោះរបស់អ្នក លើផលដែលកើតពីដីរបស់អ្នក លើផលដែលចម្រើនពីហ្វូងគោរបស់អ្នក និងលើកូនពីហ្វូងចៀមរបស់អ្នក។ អ្នកនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចូលមក ហើយនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចេញទៅ។ ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន
សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គចុះ ដ្បិតនេះជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។
ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក
យើងដឹងថា យើងស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ។
តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។
សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។
ប្រសិនបើអ្នកស្ដាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ នោះអ្នកនឹងបានរស់នៅ ហើយចម្រើនឡើង។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានពរអ្នក នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវត្រាប់តាមសេចក្តីប៉ងប្រាថ្នា ដែលពីដើមអ្នករាល់គ្នានៅល្ងង់នោះឡើយ ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា!
អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យ នោះនឹងបានរង្វាន់វិញ។
ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ពិតជាព្រះមែន គឺជាព្រះស្មោះត្រង់ដែលគោរពតាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ រហូតដល់មួយពាន់តំណ
មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។
សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
ដូច្នេះ ត្រូវកាន់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមអស់ទាំងផ្លូវរបស់ព្រះអង្គ ហើយដោយកោតខ្លាចព្រះអង្គចុះ។
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។
ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ!
ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។
លោកមានប្រសាសន៍ទៅគេថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានទូន្មានអ្នករាល់គ្នានៅថ្ងៃនេះចុះ ហើយបង្គាប់ដល់កូនចៅរបស់អ្នករាល់គ្នា ឲ្យគេប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងព្រះបន្ទូលនៅក្នុងក្រឹត្យវិន័យនេះ។ ដ្បិតនេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់អ្នករាល់គ្នាទេ គឺជាជីវិតដល់អ្នករាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
«កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ នោះគ្មានក្បៀស ឬបន្តក់ណាមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ គឺរហូតទាល់តែគ្រប់ទាំងអស់បានសម្រេច។ ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។
ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ប្រសិនបើអ្នករាល់គ្នាគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ នោះនឹងបានពរ តែប្រសិនបើអ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកទេ គឺបែរចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនបានស្គាល់វិញ នោះនឹងត្រូវបណ្ដាសាមិនខាន។
បន្ទាប់មក លោកយកសៀវភៅនៃសេចក្ដីសញ្ញាមកអានឲ្យប្រជាជនស្តាប់ ហើយគេឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាមានព្រះបន្ទូល ហើយយើងខ្ញុំនឹងស្តាប់បង្គាប់»។
ប្រសិនបើអ្នកប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់យើង កាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើងទាំងប៉ុន្មាន ដូចជាដាវីឌ បិតារបស់អ្នកបានប្រព្រឹត្ត នោះយើងនឹងចម្រើនឲ្យអ្នកមានអាយុវែងថែមទៀត»។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
ត្រូវកាន់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងបន្ទាល់ និងច្បាប់ទាំងឡាយដែលព្រះអង្គបានបង្គាប់មក។
ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។
ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ
ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។
សូមឲ្យព្រះហស្តរបស់ព្រះអង្គ បានប្រុងប្រៀបនឹងជួយទូលបង្គំ ដ្បិតទូលបង្គំបានជ្រើសរើសយក ព្រះឱវាទរបស់ព្រះអង្គ។
អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនព្រមធ្វើតាមបទបញ្ជា និងច្បាប់របស់យើងដល់កាលណាទៀត?
អ្នកណាដែលពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ
អ្នករាល់គ្នាមិនត្រូវបន្ថែមអ្វីមួយ ទៅលើសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែម្នាក់ប៉ុណ្ណោះដែលល្អ។ បើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបទបញ្ជាទៅ»។
មើល៍ ទូលបង្គំប្រាថ្នាចង់បាន ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។ ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
ដើម្បីឲ្យសេចក្ដីសុចរិតដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចនៅក្នុងយើង ដែលមិនរស់នៅតាមសាច់ឈាម តែរស់នៅតាមព្រះវិញ្ញាណ។
ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។
ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» ។
ដូច្នេះ អ្នករាល់គ្នាត្រូវឲ្យប្រយ័ត្ន នឹងធ្វើតាម ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់មក មិនត្រូវងាកបែរទៅស្តាំ ឬទៅឆ្វេងឡើយ។ ត្រូវដើរតាមអស់ទាំងផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។
«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។
៙ ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ ទូលបង្គំសន្យានឹងប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។
ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។
ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។ ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់យើង នោះមានពរហើយ ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ដូច្នេះ ត្រូវស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។
សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់ ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។
ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។
នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ដ្បិតអ្នករាល់គ្នាស្គាល់ពាក្យទូន្មានដែលយើងបានប្រគល់មកអ្នករាល់គ្នា តាមរយៈព្រះអម្ចាស់យេស៊ូវ ជាយ៉ាងណាហើយ។
ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
ប៉ុន្តែ ត្រូវប្រយ័ត្នឲ្យអស់ពីចិត្ត គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ ដើម្បីស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអង្គ ត្រូវនៅជាប់នឹងព្រះអង្គ ហើយត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នក »។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
ត្រូវរក្សាបណ្ដាំឪពុកទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទរបស់ឪពុក ដូចរក្សាប្រស្រីភ្នែកឯងដែរ
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។
គ្រប់គ្នាដែលចូលមករកខ្ញុំ ហើយស្តាប់ពាក្យខ្ញុំ រួចប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះជាមនុស្សបែបណា អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា ពេលទឹកជន់ឡើង ហូរគំហុកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរង្គើរឡើយ ព្រោះបានសង់យ៉ាងរឹងមាំ។ ចំណែកអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ដោយគ្មានគ្រឹះ។ លុះទឹកហូរគំហុកមកប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ហើយត្រូវខូចខាតយ៉ាងធ្ងន់»។
ចូរកាន់តាមព្រះឱវាទឲ្យបានល្អ ហើយឥតកន្លែងបន្ទោសបាន រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងលេចមក
ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងពួកអ្នកប្រទេសក្រៅដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ដើម្បីឲ្យគេបានឮ ហើយរៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ហើយឲ្យកូនចៅរបស់គេដែលមិនដឹងបានឮដែរ ទាំងរៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅពេលអ្នករស់នៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ទៅចាប់យកនោះ»។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាក្រុមជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមត៌កដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចុះអ្នករាល់គ្នា ហេតុអ្វីបានជាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ? មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។ ពេលនោះ ព្រះយេស៊ូវហៅពួកសិស្សរបស់ព្រះអង្គមកជិត ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្តាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់បីថ្ងៃមកហើយ គេគ្មានអ្វីបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងឃ្លានទេ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោស្ថានដូច្នេះ តើយើងរកនំបុ័ងឯណា ល្មមនឹងឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគបាន?» ព្រះយេស៊ូវសួរពួកគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ និងត្រីតូចៗខ្លះ»។ ក្រោយពីប្រាប់ឲ្យបណ្តាជនអង្គុយផ្ទាល់នឹងដីហើយ ទ្រង់ក៏យកនំបុ័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណដល់ព្រះ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្តាជន។ ពួកគេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគ មានបុរសបួនពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។ ក្រោយពីបានប្រាប់ឲ្យបណ្តាជនវិលទៅវិញហើយ ទ្រង់ក៏យាងចុះទូក ឆ្លងទៅតំបន់ម៉ាកាដាន់។ ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។ តែអ្នករាល់គ្នាបែរជានិយាយថា "បើអ្នកណាប្រាប់ឪពុកម្តាយរបស់ខ្លួនថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះបានថ្វាយដល់ព្រះហើយ អ្នកនោះមិនបាច់គោរពឪពុកម្តាយទេ"។ ដូច្នេះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះ។ មនុស្សមានពុតអើយ! ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិត របស់មនុស្ស" »។
ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ
សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។
អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។
ពេលអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ គឺនៅពេលអ្នកបែរមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក»។
ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម ដោយយកចិត្តទុកដាក់។
ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។
អ្នកណាដែលកាន់តាមក្រឹត្យវិន័យ ឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័ត្នក្នុងផ្លូវប្រព្រឹត្តរបស់ខ្លួន មុខជាត្រូវស្លាប់។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តសង្វាតថែមទៀត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការដែលព្រះរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង ព្រោះបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ នោះអ្នករាល់គ្នានឹងមិនដែលជំពប់ដួលឡើយ។
ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។