ចង់ចែករំលែកគំនិតខ្លះៗអំពីបុណ្យហាឡូវីនណា៎។ ទោះបីព្រះគម្ពីរមិនបាននិយាយអំពីបុណ្យនេះដោយផ្ទាល់ក៏ដោយ តែបើយើងសិក្សាពីប្រភពដើមនិងទំនៀមទម្លាប់របស់វា យើងអាចឃើញថាវាជាប់ទាក់ទងនឹងជំនឿខុសឆ្គងទៅលើអ្នកស្លាប់និងពួកវិញ្ញាណអាក្រក់។
មនុស្សជាច្រើនគិតថាបុណ្យហាឡូវីនគ្រាន់តែជាការសប្បាយធម្មតាទេ តែតាមពិតទៅ ទំនៀមទម្លាប់ទាំងឡាយដែលពាក់ព័ន្ធនឹងបុណ្យនេះមិនមែនជារឿងល្អទេ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា “ក្នុងចំណោមឯងរាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់ដែលឲ្យកូនប្រុសឬកូនស្រីរបស់ខ្លួនដើរកាត់ភ្លើង ឬជាអ្នកទស្សន៍ទាយ ឬជាអ្នកមើលហោរាសាស្ត្រ ឬជាអ្នកប្រើមន្តអាគម ឬជាអ្នកផ្សំថ្នាំ ឬជាអ្នកប្រើវិជ្ជាខ្មៅ ឬជាគ្រូទាយ ឬជាអ្នកសួរពួកអ្នកស្លាប់ឡើយ។ ដ្បិតអ្នកណាដែលធ្វើការទាំងនេះ នោះជារឿងគួរស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយដោយសារតែរឿងគួរស្អប់ខ្ពើមទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះរបស់អ្នក បានបណ្ដេញសាសន៍ទាំងនោះចេញពីមុខអ្នក”(ច្បាប់ចារឹក ១៨:១០-១២)។ ដូច្នេះសូមយើងពិចារណាឲ្យបានច្បាស់លាស់ណា៎មុននឹងចូលរួមប្រារព្ធបុណ្យនេះ។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ?
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
នោះចូរប្រយ័ត្ន ក្រែងអ្នកចូលទៅក្នុងអន្ទាក់ ហើយទៅតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខអ្នកចេញហើយ ឬក្រែងអ្នកស៊ើបសួរពីព្រះរបស់គេ ដោយពាក្យថា "តើសាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះរបស់គេយ៉ាងដូចម្ដេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ"។ មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាតាមបែបដូច្នេះឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេ តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ថ្វាយដល់ព្រះគេ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់ នៅក្នុងខ្លួនទូលបង្គំឡើយ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី ហើយយើងនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក»។ ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
ដ្បិតកាលមនុស្សទាំងអស់ដឹងពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ហើយខ្ញុំក៏ត្រេកអរនឹងអ្នករាល់គ្នា នោះខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការអ្វីដែលល្អ ហើយល្ងង់ខាងការអ្វីដែលអាក្រក់។
ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
មិនត្រូវនាំយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងអ្នកត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវស្អប់ខ្ពើមរបស់ទាំងនោះឲ្យអស់ពីចិត្ត ដ្បិតវាជារបស់ដែលត្រូវវិនាស»។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
នេះជាដំណឹងដែលយើងបានឮពីព្រះអង្គ ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
ប៉ុន្តែ ត្រូវប្រយ័ត្ន ក្រែងសេរីភាពបែបនេះរបស់អ្នករាល់គ្នា បែរជាធ្វើឲ្យអ្នកទន់ខ្សោយជំពប់ដួល។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
ជាអ្នកដែលព្រះរបស់លោកីយ៍នេះ បានធ្វើឲ្យគំនិតរបស់គេដែលមិនជឿ ទៅជាងងឹត មិនឲ្យគេឃើញពន្លឺដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ ដែលជារូបអង្គព្រះភ្លឺដល់គេ។
មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន?
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ប្អូនស្ងួនភ្ងាអើយ មិនត្រូវត្រាប់តាមអំពើអាក្រក់ឡើយ គឺត្រូវត្រាប់តាមអំពើល្អវិញ។ អ្នកណាដែលប្រព្រឹត្តល្អ អ្នកនោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ មិនដែលបានឃើញព្រះឡើយ។
ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។ ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ
ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎!
វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ