អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្ដាសាជាច្រើន។
ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
ដ្បិតមិនដែលខាននឹងមានអ្នកក្រនៅក្នុងស្រុកឡើយ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកថា "ត្រូវលាដៃដល់បងប្អូនរបស់អ្នក ដល់អ្នកខ្វះខាត និងអ្នកក្រីក្រ នៅក្នុងស្រុករបស់អ្នកកុំខាន"។
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
លោកឆ្លើយទៅគេថា៖ «អ្នកណាដែលមានអាវពីរ ត្រូវចែកដល់អ្នកដែលគ្មាន ហើយអ្នកណាដែលមានចំណីអាហារ ក៏ត្រូវធ្វើដូច្នោះដែរ»។
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលបង្កើតគេគ្រប់គ្នា។
បើបង ឬប្អូនដែលនៅជិតអ្នក ធ្លាក់ខ្លួនទៅជាក្រ ហើយបែរជាស្ថិតនៅក្រោមបន្ទុករបស់អ្នក នោះត្រូវជួយគាត់ផង ដើម្បីឲ្យគាត់បានរស់នៅជាមួយអ្នក ដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់អាស្រ័យដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
តែមានសាសន៍សាម៉ារីម្នាក់ ធ្វើដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់។
តើខ្ញុំមិនបានស្រក់ទឹកភ្នែកនឹងមនុស្ស ដែលមានសេចក្ដីលំបាកទេឬ? តើខ្ញុំមិនព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬ?
ផ្ទុយទៅវិញ «បើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ ដ្បិតធ្វើដូច្នេះ ប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ »។
មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។
ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។
ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។
គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។
អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនេះ ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញឡើយ ត្រូវទុកឲ្យអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយរើសចុះ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ ក្រោយពីនាងបានចេញពីផ្ទះអ្នកនោះផុតហើយ នោះនាងអាចធ្វើជាប្រពន្ធរបស់ម្នាក់ទៀតបាន ពេលណាអ្នកវាយជម្រុះផលពីដើមអូលីវរបស់អ្នករួចម្តងហើយ នោះមិនត្រូវឡើងទៅធ្វើម្តងទៀតឡើយ ត្រូវទុកឲ្យអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយវិញ។ ពេលណាបេះផ្លែទំពាំងបាយជូររបស់អ្នករួចហើយ នោះមិនត្រូវទៅបេះមួយសាទៀតឡើយ ត្រូវទុកឲ្យពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយវិញ។
ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
៙ ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្ដី របស់មនុស្សមានទុក្ខវេទនា ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។
តែដល់ឆ្នាំទីប្រាំពីរ ត្រូវទុកដីឲ្យនៅទំនេរ ហើយបន្សល់ផលដំណាំនៅទីនោះចុះ ដើម្បីឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជាជនរបស់អ្នកបានបរិភោគផង ហើយអ្វីដែលនៅសេសសល់ នោះសត្វនៅវាលបានស៊ី។ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នក ក៏ត្រូវធ្វើដូច្នោះដែរ។
បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីការដែលអ្នកបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡីងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។
គ្រឿងប្រដាប់របស់មនុស្សកំណាចសុទ្ធតែអាក្រក់ គេគិតគូរការអាក្រក់ ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះជាមនុស្សកម្សត់និយាយដោយត្រឹមត្រូវក៏ដោយ។
ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា ហើយមិនមើលងាយពាក្យទូលអង្វរ របស់គេឡើយ។
មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក ដែលចង់កាត់ទោសដល់ព្រលឹងគេ។
ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។
សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។
ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន ក៏ជាឪពុកដល់ពួកអ្នកកម្សត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
ព្រះអង្គសម្រេចសេចក្ដីសុចរិតដល់កូនកំព្រា និងស្រ្ដីមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យគេមានអាហារ និងសម្លៀកបំពាក់ផង។
អ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។
ពេលព្រះយេស៊ូវបានឮដូច្នោះ ទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្តីមួយទៀត ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ រួចមកតាមខ្ញុំចុះ»។
ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
កាលណាអ្នកបានថ្វាយមួយភាគក្នុងដប់ ពីផលរបស់អ្នកទាំងប៉ុន្មាន នៅឆ្នាំទីបី គឺជាឆ្នាំដែលត្រូវថ្វាយមួយភាគក្នុងដប់នោះរួចហើយ នោះត្រូវចែកឲ្យពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគឆ្អែតបរិបូរ នៅក្នុងក្រុងរបស់អ្នក
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យបានជាស្អាត ហើយដេញអារក្សឲ្យចេញពីមនុស្ស។ អ្នករាល់គ្នាទទួលមកដោយឥតបង់ថ្លៃ ត្រូវឲ្យដោយឥតបង់ថ្លៃដែរ។
សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះ ហើយមនុស្សទាល់ក្រ រមែងវិសេសជាងមនុស្សភូតភរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។
មនុស្សសុចរិតរមែងពិចារណា យល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។
ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី?
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។
ពួកលោកគ្រាន់តែផ្តាំឲ្យយើងនឹកចាំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើស្រាប់ហើយ។
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
មនុស្សក្រដែលពានលើមនុស្សកម្សត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។] ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។ «ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។ «កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្រ បានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្ត្រីមេម៉ាយស្រវាំង ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ក្មេងកំព្រាសោះនោះ
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់ ដែលអ្នកដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលអ្នកបានចងគេ ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
ប្រសិនបើមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយនៃស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក នោះមិនត្រូវតាំងចិត្តរឹង ឬក្តាប់ដៃនឹងបងប្អូនដែលក្រនោះឡើយ គឺត្រូវឲ្យលាដៃជួយគាត់វិញ ហើយឲ្យគាត់ខ្ចីអ្វីតាមដែលគាត់ត្រូវការ ល្មមនឹងចំនួនដែលគាត់ត្រូវការនោះចុះ ។
នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ ដ្បិតអស់អ្នកណាដែលមានដី មានផ្ទះ គេបានលក់យកប្រាក់ មកដាក់នៅទៀបជើងពួកសាវក ហើយចែកដល់ម្នាក់ៗតាមត្រូវការ។
មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។
ព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែក ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្ដាលឲ្យចិត្តស្ត្រីមេម៉ាយ ច្រៀងដោយអំណរ
កុំឲ្យកេងយករបស់មនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ
ប៉ុន្តែ ពេលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំរបស់អ្នកធ្វើឡើយ ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត? ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ ដ្បិតសាសន៍ដទៃទេ ដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះ ឯព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរ។ ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។ ដើម្បីឲ្យការធ្វើទានរបស់អ្នកបានស្ងាត់កំបាំង ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។