Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ

150 ខគម្ពីរអំពីប្រាជ្ញាព្រះ

150 ខគម្ពីរអំពីប្រាជ្ញាព្រះ
សុភា‌សិត 2:6

ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:5

ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 9:10

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:13-14

សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:7

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:10

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម តែង​មាន​ការ​យល់​ដឹង​ល្អ ការ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:7

ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ប្រាជ្ញា គឺ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:13

ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:20

ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:17

សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:11

ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​មនុស្សនឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 3:17

ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:10-11

ស៊ូ​ទទួល​យក​ដំបូ‌ន្មាន​របស់​យើង ជា​ជាង​ប្រាក់ ហើយ​ទទួល​តម្រិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​មនុស្សនឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:16

ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អម្បាល‌ម៉ាន​ទៅ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:2-3

ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អ្នក​ទាំង​នោះ ឲ្យ​បាន​រួប​រួម​គ្នា​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​គេ​មាន​ការ​យល់​ដឹង​យ៉ាង​ជឿ​ជាក់​សព្វ​គ្រប់​ទាំង​អស់ ជា​សម្បត្តិ​យ៉ាង​បរិបូរ ដើម្បី​ឲ្យ​បាន​ស្គាល់​អាថ៌‌កំបាំង​របស់​ព្រះ ពោល​គឺ​ព្រះ‌គ្រីស្ទ​ផ្ទាល់ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ ខាង​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​បញ្ញត្តិ​ទាំង​ឡាយ ដូច​ជា​ថា «កុំ​កាន់ កុំ​ភ្លក់ កុំ​ប៉ះ​ពាល់» ដូច្នេះ? បញ្ញត្តិ​ទាំង​នោះ​ជា​អ្វីៗ​ដែល​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ ជា​បទ‌បញ្ជា និង​សេចក្តី​បង្រៀន​របស់​មនុស្ស។ សេចក្តី​ទាំង​នេះ​មើល​ទៅ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា ដោយ​បង្ខំ​ខ្លួន​ឲ្យ​មាន​ការ​គោរព​ថ្វាយ​បង្គំ​ដោយ​ស្ម័គ្រ​ចិត្ត ការ​ដាក់​ខ្លួន និង​ការ​លត់ដំ​រូប​កាយ តែ​គ្មាន​តម្លៃ​នឹង​ទប់​ទល់​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។ ដែល​គ្រប់​ទាំង​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះ​ដឹង​លាក់​ទុក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:25

ដ្បិត​សេចក្តី​ល្ងី‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​ប្រាជ្ញា​របស់​មនុស្ស ហើយ​ភាព​ទន់​ខ្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​កម្លាំង​របស់​មនុស្ស​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:15

ចិត្ត​របស់​មនុស្ស​វាង‌វៃ តែង​តែ​ចម្រើន​ចំណេះ ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:23

ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​តម្រិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 28:28

រួច​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​យើង​ថា "មើល៍ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់"»។

ជំពូក    |  កំណែ ចម្លង
សាស្តា 7:12

ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:10

ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់​ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:8

ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង​វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆបោក​ទទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:2

កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:6-7

ក៏​ប៉ុន្តែ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ យើង​និយាយ​តាម​ប្រាជ្ញា តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅ‌ហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាប​សូន្យ​នោះ​ទេ គឺ​យើង​និយាយ​តាម​ប្រាជ្ញា​របស់​ព្រះ ជា​សេចក្តី​អាថ៌‌កំបាំង ហើយ​បាន​លាក់​ទុក ដែល​ព្រះ​បាន​តម្រូវ​ទុក​មក តាំង​ពី​មុន​កំណើត​ពិភព‌លោក សម្រាប់​ជា​សិរីល្អ​ដល់​យើង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:5-6

ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ដែរ។ កុំ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ​ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បម្រុង​ឯង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:2

ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:11

យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​ទៀង​ត្រង់

ជំពូក    |  កំណែ ចម្លង
អេសាយ 33:6

ហើយ​ព្រះ‌អង្គ​ជា​ស្ថិរភាព​ក្នុង​គ្រារបស់​អ្នក សេចក្ដី​សង្គ្រោះ​យ៉ាង​បរិបូរ ប្រាជ្ញា និងតម្រិះ ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​កំណប់​ទ្រព្យ​របស់​ក្រុង​ស៊ីយ៉ូន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:1-2

ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ ស៊ូ​ទទួល​យក​ដំបូ‌ន្មាន​របស់​យើង ជា​ជាង​ប្រាក់ ហើយ​ទទួល​តម្រិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​មនុស្សនឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។ ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់​នៅ​ជា​មួយ​គំនិត​វាង‌វៃ ខ្ញុំ​មាន​តម្រិះ និង​មាន​សុភនិច្ឆ័យ។ ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​ការ​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អា‌ក្រក់ និង​មាត់​ពោល​ពាក្យ​វៀច នោះ​យើង​ក៏​ស្អប់​ណាស់ ការ​ជួយ​គំនិត​ជា​របស់​ផង​យើង ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រ‌យោជន៍​ផង យើង​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្ដា​សក្តិ​ក៏​សម្រេច សេចក្ដី​យុត្តិ‌ធម៌ដោយ‌សារ​យើង ពួក​អ្នក​គ្រប់‌គ្រង និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​យើង​ដែរ យើង​ស្រឡាញ់​ដល់​អស់​អ្នក ដែល​ស្រឡាញ់​យើង ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស នៅ​ជា‌មួយ​យើង មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្ដី​សុចរិត​ផង ផល​ដែល​កើត​ពី​យើង នោះ​វិសេស​ជាង​មាស ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កម្រៃ​របស់​យើង ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត ទាំង​ពីរ​នោះ​ឈរ​នៅ​កំពូល នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:13

ចូរ​តោង​ជាប់​តាម​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ ជា​ជីវិត​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 23:12

ចូរ​ផ្ចង់​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ ដែល​ប្រកប​ដោយ​តម្រិះ​ចុះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:5

សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់ ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់ បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:66

សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:35-36

ដ្បិត​អ្នក​ណា​ដែល​បាន​យើង នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​យើង នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 3:15

ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 9:9

ចូរ​ទូន្មាន មនុស្ស​មាន​ប្រាជ្ញា នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចម្រើន​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:7

៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:7

កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​ការ​អាក្រក់​ទៅ ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:20-21

កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី ដែល​យើង​ពោល​ទាំង​អម្បាល‌ម៉ាន។ កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:17

ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​ខ្ញុំ​ចុះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:97-98

៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ណាស់​ហ្ន៎! ទូល‌បង្គំ​រំពឹង​គិត​អំពី​ក្រឹត្យ‌វិន័យ នោះ​ដរាប​រាល់​ថ្ងៃ។ បទ‌បញ្ជា​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​ទូល‌បង្គំ​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:21

កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:14

ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចម្កួត​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 28:12-13

ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​នៅ​ឯ​ណា​បាន? ហើយ តើ​ការ​យល់​ដឹង​នៅ​កន្លែង​ណា? មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង ស្ថាន​របស់​មនុស្ស​រស់​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:3-4

ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន យើង​បាន​ដើរ​ក្បែរ​ចម្ការ របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា នោះ​ឃើញ​ថា មាន​បន្លា​ដុះ​គ្រប​ពេញ​ហើយ ដី​នោះ​ដេរ‌ដាស​ដោយ​ព្រៃ​ទ្រុប‌ទ្រុល ឯរបង​ក៏​រលំ​ដែរ។ នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចា‌រណា​ដោយ​ល្អិត យើង​យល់​ឃើញ ហើយ​ទទួល​សេចក្ដី​បង្រៀន​ថា ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច យ៉ាង​នោះ​សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​មនុស្ស​កាន់​គ្រឿង​អាវុធ​ផង។ ហើយ​ដោយ‌សារ​តម្រិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:13-14

តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ព្រះ‌អង្គ​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា? តើ​ព្រះ‌អង្គ​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ព្រះ‌អង្គ ឬ​បង្រៀន​ព្រះ‌អង្គ​ក្នុង​ផ្លូវ​យុត្តិ‌ធម៌? ឬ​ឲ្យ​ព្រះ‌អង្គ​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ព្រះ‌អង្គ?

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:10-11

ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោ‌បល់​នឹង​ថែ​រក្សា​ឯង

ជំពូក    |  កំណែ ចម្លង
កូឡុស 4:5

ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​ចេះ​ប្រើ​ពេល​វេលា​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 1:1-2

មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំ‌បូន្មាន របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​បាប ឬ​អង្គុយ​ជា​មួយ​ពួកអ្នក​មើល‌ងាយ គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 90:12

ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​រាប់​ថ្ងៃ​អាយុ របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:33

ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:27

អ្នក​ណា​ដែល​មាន​តម្រិះ រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:8

អ្នក​ណា​ដែល​បាន​ប្រាជ្ញា ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 3:19

ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្តី​ល្ងី‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ‌អង្គ​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ​សារ​កិច្ច‌កល​របស់​គេ»

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:5

មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 32:8

៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:6

មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា ដែល​មាន​យោបល់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:33

សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:15-17

ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:14

ការ​ជួយ​គំនិត​ជា​របស់​ផង​យើង ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រ‌យោជន៍​ផង យើង​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ

ជំពូក    |  កំណែ ចម្លង
ដានី‌យ៉ែល 2:20-21

ដានីយ៉ែល​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 6:6-8

ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។ វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:2

ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:4-5

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ផង សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:8-9

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ។ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:8

អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 4:29

ព្រះ​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫ‌ទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្ដា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:1

អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:144

សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 5:12-13

ព្រះ‌អង្គ​រំលាយ​ផែនការ​របស់​មនុស្ស​មាន​ល្បិច មិន​ឲ្យ​សម្រេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ។ ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:21

ឯ​ការ​ចម្កួត​ជា​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

ជំពូក    |  កំណែ ចម្លង
សាស្តា 10:12

ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់ របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:1

កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​ឯង

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:20-21

ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:33-34

ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង

ជំពូក    |  កំណែ ចម្លង
សាស្តា 2:26

ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:1-2

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​យើង​ចុះ នោះ​ឯង​នឹង​បាន​អាយុ​យឺន​យូរ។ យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​ទៀង​ត្រង់ កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។ ចូរ​តោង​ជាប់​តាម​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ ជា​ជីវិត​របស់​ឯង។ កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ។ ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត។ ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។ ព្រោះ​គេ​បរិ‌ភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត។ តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង។ ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។ ដ្បិតឪពុក​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​កូន កុំ​បោះ‌បង់​ចោល​សេចក្ដី​បង្រៀន របស់ឪពុក​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:24

ព្រះ‌អង្គ​នាំ​ទូល‌បង្គំ ដោយព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​នៅ​ទីបំផុត ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ​ចូល​ទៅ​ក្នុង​សិរី‌ល្អ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:15

មាស និង​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:130

ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រទាន​ឲ្យ​មាន​ពន្លឺ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់។

ជំពូក    |  កំណែ ចម្លង
អេសាយ 5:21

វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:14

គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 3:9

ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:10

ស៊ូ​ទទួល​យក​ដំបូ‌ន្មាន​របស់​យើង ជា​ជាង​ប្រាក់ ហើយ​ទទួល​តម្រិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:14

មនុស្ស​មាន​ប្រាជ្ញា តែង​ប្រមូល​ចំណេះ​ទុក តែ​ឯង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ហិន​វិនាស​ដែល​នៅ​បង្កើយ​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:1

កូន​ដែល​មាន​ប្រាជ្ញា តែង​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក មិន​ព្រម​ស្តាប់​ពាក្យ​បន្ទោស​ទេ។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 1:5-6

ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:99

ទូល‌បង្គំ​មាន​យោបល់​ជាង​គ្រូ​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ​ទៀត ដ្បិត​ទូល‌បង្គំ​សញ្ជឹង​គិត​ពី​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:3-4

កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។ ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។ មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។ យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:23

ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើត​ឲ្យ​បបូរ​មាត់ មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:30

៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 5:1-2

កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​យើង​ដែរ ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ ហើយ​ឯង​ថា «អុញ​ន៍ យើង​បាន​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​យើង​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស ហើយ​យើង​មិន​បាន​ស្តាប់​តាម សម្ដី​នៃ​គ្រូ​របស់​យើង ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក ដែល​រំឭក​យើង​ផង​ដែរ។ យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង អស់​ទាំង​អំពើ​អា‌ក្រក់​ហើយ គឺ​នៅ​កណ្ដាល​ចំណោម​មនុស្ស និង​ក្រុម​ជំនុំ​ផង»។ ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ ពី​អណ្តូង​របស់​ខ្លួន​ចុះ។ តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ? ត្រូវ​ទុក​សម្រាប់​ខ្លួន​ឯង​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ ជា‌មួយ​ឯង​ផង​នោះ​ទេ។ សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​អ្នក​ត្រូវ​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់ របស់​នាង​ជា‌និច្ច​ផង។ ដើម្បី​ឲ្យ​ឯង​បាន​បម្រុង​ទុក​នូវ​គំនិត​វាង​វៃ ហើយ​ឲ្យ​បបូរ​មាត់​ឯង​បាន​រក្សា​ទុក​នូវ​តម្រិះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:19-20

ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:12

ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​វៀច

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:7

បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:13-14

កូន​អើយ ចូរ​បរិ‌ភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស់​ផ្អែម​ដល់​មាត់​ឯង។ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:20

អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:8

មនុស្ស​នឹង​បាន​គេ​សរ‌សើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 32:8

ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក៏​ឲ្យ​មាន​យោបល់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:2-4

សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា សេចក្ដី​ប្រៀន‌ប្រដៅ និង​ឲ្យ​បាន​យល់​ពី​ពាក្យ ដែល​មាន​អត្ថន័យ​ជ្រៅ​ជ្រះ ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា «ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា? កាល​ណា​យើង​បន្ទោស នោះ​ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ចុះ យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។ ពី​ព្រោះ​យើង​បាន​ស្រែក​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ យើង​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស របស់​យើង​ដែរ ដូច្នេះ យើង​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។ ខណៈ​នោះ គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ ។ ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ទេ។ ក៏​សម្រាប់​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ ជា​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។ ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ នឹង​ឲ្យ​គេ​វិនាស​ដែរ តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។ ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 23:15-16

កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា ចិត្ត​យើង​នឹង​មាន​អំណរ។ អើ​ចិត្ត​ថ្លើម​យើង​នឹង​រីក‌រាយ ក្នុង​កាល​ដែល​បបូរ​មាត់​ឯង ពោល​សេចក្ដី​ដែល​ត្រឹម​ត្រូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 49:3

មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​តែ​ពី គំនិត​ដែល​ត្រឹម​ត្រូវ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:30

ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:13

នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សម្រាប់​ខ្នង​នៃ​មនុស្ស​ណា ដែល​ឥត​មាន​តម្រិះ​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:30

ផល​របស់​មនុស្ស​សុចរិត​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:2

មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:20

អ្នក​ណា​ដែល​ដើរ​ជា‌មួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច‌បង់​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:11

សតិ​បញ្ញា​របស់​មនុស្ស​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:3

ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:19

អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:24

ផ្លូវ​ដើរ​របស់​មនុស្ស ស្រេច​លើ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:8

ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ ក៏​បំភ្លឺ​ភ្នែក

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:32

អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ យក​បាន​ទី​ក្រុង​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:25

ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 49:15

ប៉ុន្តែ ព្រះ​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ –បង្អង់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:10

ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ មួយរយ​រំពាត់​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:26

អ្នក​ណា​ដែល​ទី​ពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងី‌ល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:3

សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។

ជំពូក    |  កំណែ ចម្លង
សាស្តា 8:1

តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ? តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​ផ្សេងៗ? ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:125

ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:3-4

អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:18

ចូរ​វាយ​ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន សង្ឃឹមឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:27

កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:18

អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:10-12

ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:5

ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:5

ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចម្កួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 25:12

អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម នោះ​ធៀប​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លម្អ​មាស​សុទ្ធ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:25-27

ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។ ត្រូវ​ឲ្យ​ពិចារ‌ណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់​ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង បាន​ត្រឹម​ត្រូវ​ចុះ ។ កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:31

មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្ដាត​វៀច នឹង​ត្រូវ​កាត់​ចេញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 90:17

សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន អើ សូម​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តទៅ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:4

ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:24

ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:9

គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក ដែល​រក​បាន​តម្រិះ​ដែរ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:11

កាល​មនុស្ស​ចំអក​មើល​ងាយ​ត្រូវ​ទោស​ហើយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង។ កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល សេចក្ដី​ប្រៀន‌ប្រដៅ នោះ​គេ​កាន់​តែ​មាន​ចំណេះ​ថែម​ទៀត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:15

មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:30

គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:9

ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 28:20-21

ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា? ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា? ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:17

យើង​ស្រឡាញ់​ដល់​អស់​អ្នក ដែល​ស្រឡាញ់​យើង ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:1-2

កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​យើង​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ របស់​យើង​ទាំង​ប៉ុន្មាន យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។ កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស របស់​ព្រះ‌អង្គ​ដែរ។ ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។ សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។ ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។ អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:32-34

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​យើង នោះ​មាន​ពរ​ហើយ ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង

ជំពូក    |  កំណែ ចម្លង
កូឡុស 1:28

យើង​ប្រកាស​អំពី​ព្រះ‌អង្គ ទាំង​ទូន្មាន​មនុស្ស​គ្រប់​គ្នា ហើយ​បង្រៀន​មនុស្ស​គ្រប់​គ្នា ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:5

មនុស្ស​មាន​ប្រាជ្ញា​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ដែល​មាន​តម្រិះ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:15-16

ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ហើយ​បំពេញ​មុខ​ងារ​នេះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទាំ​ងអស់‌បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

ជំពូក    |  កំណែ ចម្លង
សាស្តា 12:13-14

សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។ ព្រះ​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ‌ជម្រះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ ឬ​អាក្រក់​ក្តី។:៚

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 9:8-9

កុំ​បន្ទោស​ដល់​មនុស្ស ដែល​តែង​តែ​មើល៍​ងាយ​ឡើយ ក្រែង​គេ​ស្អប់​ឯង ត្រូវ​ឲ្យ​បន្ទោស​ដល់​មនុស្ស​មាន​ប្រាជ្ញា​វិញ គេ​នឹង​ស្រឡាញ់​ឯង ចូរ​ទូន្មាន មនុស្ស​មាន​ប្រាជ្ញា នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចម្រើន​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:33

ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម