ព្រះជាម្ចាស់បានប្រទានពរដល់អ្នកទាំងអស់គ្នា ដោយមានបន្ទូលថា ៖ « ចូរមានកូនចៅច្រើនឡើង ! ចូររីករាលដាលពេញផែនដី ! ចូរត្រួតត្រាលើផែនដី ! ចូរគ្រប់គ្រងលើត្រីក្នុងសមុទ្រ លើសត្វស្លាបនៅលើមេឃ និងលើសត្វគ្រប់ប្រភេទដែលរស់នៅលើផែនដី ! » (លោកុប្បត្តិ ១:២៨)
ពេលព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយបានបង្ហាញពីគោលបំណងរបស់មនុស្សនៅលើផែនដីនេះ ទ្រង់ក៏បានប្រទានពរផងដែរ។ ការទទួលបានពរពីព្រះជាម្ចាស់គឺសំខាន់ណាស់ តែការចេះប្រើប្រាស់ពរនោះឲ្យបានត្រឹមត្រូវក៏សំខាន់ដែរ។ ក្នុងព្រះគ្រីស្ទ អ្នកទាំងអស់គ្នាបានទទួលពរហើយ ព្រោះព្រះជាម្ចាស់សម្រេចចិត្តប្រទានពរដល់អ្នក។ ទ្រង់មិនបានប្រទានពរដោយសារអ្នកល្អ ឬដោយសារគុណសម្បត្តិរបស់អ្នកនោះទេ តែដោយសារទ្រង់ស្រឡាញ់អ្នកក្នុងព្រះគ្រីស្ទតាំងពីមុនពិភពលោកបង្កើតមកម្ល៉េះ ហើយទ្រង់ក៏បានហៅអ្នកដោយការហៅដ៏បរិសុទ្ធរបស់ទ្រង់។ ដូច្នេះ ចូរចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យជាប់ក្នុងចិត្ត នោះពររបស់ទ្រង់នឹងតាមអ្នកគ្រប់ទីកន្លែង ពីព្រោះតាំងពីអស់កល្បជានិច្ចមក ព្រះវរបិតាបានសម្រេចចិត្តប្រទានពរដល់អ្នករួចទៅហើយ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក គឺអ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី ឥតមានខ្ចីពីគេវិញឡើយ ហើយអ្នកនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើអ្នកទេ។
អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ព្រះអង្គសព្វព្រះហឫទ័យនឹងប្រទានពរដល់វង្សរបស់ទូលបង្គំ ឲ្យបាននៅជាប់ចំពោះព្រះអង្គតទៅ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រទានពរ ហើយវង្សទូលបង្គំនឹងបានពរជារៀងរហូត»។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នកសូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នកសូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
ព្រះអង្គនឹងប្រទានពរអស់អ្នក ដែលកោតខ្លាចព្រះយេហូវ៉ា ទាំងអ្នកតូច ទាំងអ្នកធំ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយគឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
យើងនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់យើង ជាទីឲ្យពរ យើងនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ។
មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។
ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ប្រសិនបើអ្នកស្ដាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ នោះអ្នកនឹងបានរស់នៅ ហើយចម្រើនឡើង។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានពរអ្នក នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងព្រះអង្គ។ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាមយើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក និងគាស់រំលំរូបព្រះអាទិត្យរបស់អ្នក ព្រមទាំងបោះខ្មោចអ្នករាល់គ្នាទៅលើរូបព្រះរបស់អ្នកទាំងនោះដែរ ហើយចិត្តយើងនឹងខ្ពើមអ្នករាល់គ្នា។យើងនឹងរំលាងអស់ទាំងទីក្រុងអ្នក ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់អ្នកទាំងប៉ុន្មានទៅជាសូន្យស្ងាត់ យើងនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបអ្នកទៀតឡើយ។យើងនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់អ្នកដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់។យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមអ្នកទៀត នោះស្រុកអ្នកនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់អ្នកទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។ស្រុកទេសនឹងបានរីករាយក្នុងឆ្នាំសប្ប័ទ ក្នុងកាលដែលស្រុកនោះនៅស្ងាត់ឈឹង ហើយអ្នករាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវ ពេលនោះ ស្រុកទេសនឹងបានសម្រាក ហើយរីករាយនឹងឆ្នាំសប្ប័ទ។ក្នុងឆ្នាំទាំងប៉ុន្មានដែលស្រុកនៅស្ងាត់ឈឹង នោះស្រុកទេសនឹងបានសម្រាក ជួសឲ្យឆ្នាំសប្ប័ទដែលអ្នករាល់គ្នាមិនបានកាន់តាម ក្នុងគ្រាដែលអ្នករាល់គ្នានៅស្រុកនោះនៅឡើយឯពួកអ្នកដែលសល់នៅ នោះយើងនឹងបណ្ដាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវ ក៏នឹងដួល ដោយគ្មានអ្នកណាដេញតាម។គេនឹងជំពប់ដួលគរលើគ្នា ដូចជារត់គេចពីមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាម ហើយអ្នករាល់គ្នានឹងគ្មានកម្លាំងឈរនៅមុខពួកខ្មាំងសត្រូវអ្នកសោះ។អ្នករាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់អ្នកទៅ។ឯពួកអ្នករាល់គ្នាដែលសល់នៅ នោះនឹងស្រងេះស្រងោចនៅក្នុងអំពើទុច្ចរិតរបស់ខ្លួន នៅស្រុកនៃពួកខ្មាំងសត្រូវ និងស្រងេះស្រងោចទៅ ដោយអំពើទុច្ចរិតរបស់បុព្វបុរសដែរ។នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។
ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅពេលក្រោយនេះ លើសជាងមុនទៅទៀត លោកក៏មានចៀមមួយម៉ឺនបួនពាន់ អូដ្ឋប្រាំមួយពាន់ គោមួយពាន់នឹម និងលាញីមួយពាន់។
អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ព្រះអង្គ ស្គាល់ព្រះចេស្ដាសង្គ្រោះរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងជាតិសាសន៍។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។ពេលនោះ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងឃើញថា អ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចអ្នក។ព្រះយេហូវ៉ានឹងចម្រើនឲ្យអ្នកមានជាបរិបូរឡើង ដោយផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ា បានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងឲ្យដល់អ្នក។ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។ព្រះយេហូវ៉ានឹងតាំងអ្នកជាក្បាល មិនមែនជាកន្ទុយ ហើយឡើងខ្ពស់ជានិច្ច មិនដែលចុះឡើយ គឺប្រសិនបើអ្នកស្តាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយប្រយ័ត្ននឹងប្រតិបតិ្តតាមហើយប្រសិនបើអ្នកមិនងាកបែរទៅស្តាំ ឬទៅឆ្វេង ចេញពីព្រះបន្ទូលណាមួយ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ រួចបែរទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះ»។«ប៉ុន្តែ ប្រសិនបើអ្នកមិនស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់។អ្នកនឹងត្រូវបណ្ដាសានៅក្នុងទីក្រុង ហើយនឹងត្រូវបណ្ដាសានៅស្រែចម្ការ។អ្នកនឹងត្រូវបណ្ដាសាក្នុងកំប្រោង និងផើងម្សៅរបស់អ្នក។អ្នកនឹងត្រូវបណ្ដាសាលើផលដែលកើតពីពោះរបស់អ្នក លើផលដែលកើតពីដីរបស់អ្នក លើផលដែលចម្រើនពីហ្វូងគោរបស់អ្នក និងលើកូនពីហ្វូងចៀមរបស់អ្នក។អ្នកនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចូលមក ហើយនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចេញទៅ។ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ឱបើគេមានចិត្តយ៉ាងនេះរហូតទៅអេះ គឺដែលចេះកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេបានសប្បាយដរាបតរៀងទៅ!
ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ផារ៉ោនក៏បញ្ជាពួករាជបម្រើ ឲ្យគេបញ្ជូនលោកចេញទៅជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមានទៅជាមួយផង។យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។មើល៍ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា នឹងមានពរបែបនេះឯង។
ហិបរបស់ព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ក្រុងកាថានោះរយៈពេលបីខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដុម ព្រមទាំងគ្រួសារគាត់ទាំងអស់គ្នា។
ដ្បិតក្នុងរវាងប្រាំមួយថ្ងៃ ព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ ហើយដល់ថ្ងៃទីប្រាំពីរ ព្រះអង្គឈប់សម្រាក ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាបរិសុទ្ធ។
បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។
ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពោរពេញរបស់ព្រះគ្រីស្ទមកជាមួយដែរ។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
៙ ព្រះអង្គរៀបតុនៅមុខទូលបង្គំ នៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ពែងទូលបង្គំក៏ពេញហូរហៀរ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។