ចង់ប្រាប់បងប្អូនថា ការគោរពឪពុកម្ដាយជារឿងដែលព្រះជាម្ចាស់ចង់ឲ្យយើងធ្វើ ពេលខ្លះយើងអាចមានចម្ងល់ថាតើការគោរពនោះមានន័យយ៉ាងណា។
តាមរយៈព្រះគម្ពីរ ព្រះជាម្ចាស់បានប្រទានការណែនាំដល់យើងឲ្យបង្ហាញការគោរពនិងយកចិត្តទុកដាក់ចំពោះឪពុកម្ដាយ ទោះបីជាពួកគាត់មានអាយុប៉ុន្មាន ឬមានចរិតលក្ខណៈបែបណាក៏ដោយ។
ការគោរពឪពុកម្ដាយគឺជាទង្វើសំដែងសេចក្ដីស្រឡាញ់ ដែលនឹងនាំមកនូវពរជ័យជាច្រើនដល់ជីវិតយើង។ វាមិនមែនអាស្រ័យលើកាលៈទេសៈទេ តែវាតម្រូវឲ្យយើងមានចិត្តស្ដាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះអម្ចាស់។
យើងមិនគួរវាស់វែងការគោរពឪពុកម្ដាយតាមរយៈអ្វីដែលពួកគាត់បានធ្វើចំពោះយើងនោះទេ តែយើងគួរតែគោរពពួកគាត់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យយើងរស់នៅបានយូរអង្វែងនៅលើផែនដីនេះ ហើយដើម្បីឲ្យព្រះគុណនិងការពេញចិត្តរបស់ព្រះជាម្ចាស់បានសណ្ឋិតលើយើង។
ព្រះជាម្ចាស់បង្គាប់ឲ្យយើងគោរពឪពុកម្ដាយ។ ការគោរពពួកគាត់រួមមានការស្ដាប់បង្គាប់ពួកគាត់ ស្ដាប់ដំបូន្មានដ៏ឈ្លាសវៃរបស់ពួកគាត់ យកចិត្តទុកដាក់ និងគោរពអំណាចរបស់ពួកគាត់។
នៅក្នុងព្រះគម្ពីរ យើងឃើញមានការណែនាំច្បាស់លាស់អំពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះឪពុកម្ដាយ។ សូមកុំភ្លេចធ្វើតាមការណែនាំទាំងនេះឲ្យសោះ!
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
អ្នកស្គាល់ព្រះឱវាទហើយថា "កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ កុំកេងបន្លំ ចូរគោរពឪពុកម្តាយរបស់អ្នក "»។
ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយ ក្នុងកាលដែលគាត់ចាស់ឡើយ។
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
អ្នកត្រូវក្រោកឡើង ឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចម្រើន ហើយត្រូវកោតខ្លាចដល់ព្រះរបស់អ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។
អស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសម្លាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។
អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
អ្នករាល់គ្នាត្រូវកោតខ្លាចឪពុកម្តាយអ្នករៀងខ្លួន ហើយរក្សាថ្ងៃសប្ប័ទរបស់យើងដែរ យើងនេះហើយជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ ដ្បិតសេចក្ដីនោះនឹងបានជាគុណ ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។
តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។ ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ ដំបូន្មាននោះនឹងនិយាយរកឯង។
អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់ នៅក្នុងទីងងឹតសូន្យសុង។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។ តែអ្នករាល់គ្នាបែរជានិយាយថា "បើអ្នកណាប្រាប់ឪពុកម្តាយរបស់ខ្លួនថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះបានថ្វាយដល់ព្រះហើយ អ្នកនោះមិនបាច់គោរពឪពុកម្តាយទេ"។ ដូច្នេះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះ។
មនុស្សល្ងីល្ងើតែងតែស្អប់ សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។
រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។
ដ្បិតលោកម៉ូសេបានផ្តាំថា "ចូរគោរពប្រតិបត្តិឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ អ្នកនោះត្រូវតែស្លាប់ "
៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ ព្រះអង្គបានធ្វើផ្លូវសម្រាប់សេចក្ដីក្រោធ របស់ព្រះអង្គ ព្រះអង្គមិនបានប្រណីព្រលឹងគេ ឲ្យរួចពីស្លាប់ឡើយ គឺបានប្រគល់ជីវិតគេទៅឲ្យគ្រោះកាច។ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។ ក៏ប៉ុន្ដែ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ចេញដូចជាចៀម ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ។ ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។ ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ របស់ព្រះអង្គ គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ របស់ព្រះអង្គបានឈ្នះ។ ព្រះអង្គបានបណ្តេញសាសន៍នានា ចេញពីមុខគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមត៌ក ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។ ៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ កាលព្រះជ្រាប ព្រះអង្គក្រោធជាខ្លាំង ហើយព្រះអង្គមិនរវីរវល់ នឹងសាសន៍អ៊ីស្រាអែលសោះ។ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។ ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។ ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់គេ ឯស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាដណ្តឹងឡើយ។ ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។ ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។ ៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ តែព្រះអង្គបានរើសកុលសម្ព័ន្ធយូដា និងភ្នំស៊ីយ៉ូនដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានសង់ទីបរិសុទ្ធរបស់ព្រះអង្គ ដូចជាផ្ទៃមេឃដ៏ខ្ពស់ ដូចជាផែនដី ដែលព្រះអង្គបានតាំងឲ្យនៅជាប់ រហូតតទៅ។ សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ
ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ?
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់យើងចុះ នោះឯងនឹងបានអាយុយឺនយូរ។ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។ ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន កុំបោះបង់ចោលសេចក្ដីបង្រៀន របស់ឪពុកឡើយ។
«ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។ មើល៍ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា នឹងមានពរបែបនេះឯង។
ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ស្ត្រីណាដែលមានអធ្យាស្រ័យល្អ តែងរកបានកិត្តិយស [រីឯស្ត្រីណាដែលស្អប់អំពើល្អ នឹងត្រូវអាប់មុខ។ បុរសកំសាកនឹងទៅជាក្រតោកយ៉ាក ] តែឯបុរសស្វាហាប់តែងរកបានទ្រព្យសម្បត្តិ។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។ ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿ យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
«បើអ្នកណាមានកូនដែលរឹងរូស ហើយបះបោរ មិនស្តាប់បង្គាប់ពាក្យរបស់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ ក៏វានៅតែមិនព្រមស្ដាប់ នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ នោះពួកចាស់ទុំ និងពួកចៅក្រមរបស់អ្នក ត្រូវចេញទៅវាស់ចម្ងាយទៅកាន់ទីក្រុងនានា ដែលនៅជុំវិញសាកសពនោះ។ រួចត្រូវជម្រាបពួកចាស់ទុំរបស់ក្រុងនោះថា "កូនយើងខ្ញុំនេះវារឹងរូស ហើយបះបោរ មិនព្រមស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក"។ នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។