កូនស្រឡាញ់អើយ សូមចាំថាព្រះបន្ទូលរបស់ព្រះអង្គមានបន្ទូលថា «កន្លែងណាមានមនុស្សពីរឬបីនាក់ប្រជុំគ្នាក្នុងនាមខ្ញុំ នៅទីនោះខ្ញុំនៅជាមួយពួកគេដែរ» (ម៉ាថាយ ១៨:២០)។ ការអធិស្ឋានគឺជារឿងសំខាន់ណាស់ក្នុងជីវិតរបស់អ្នកជឿ ដូចជាម៉ាស៊ីនដែលរុញរទេះ និងដូចជាទឹកដែលចាំបាច់សម្រាប់រាងកាយយើងអញ្ចឹង។ ពេលខ្លះការអធិស្ឋានតែម្នាក់ឯងអាចពិបាក ប៉ុន្តែវាពិតជាល្អណាស់ នៅពេលដែលយើងនៅជុំវិញមនុស្សដែលលើកទឹកចិត្តយើងឲ្យអធិស្ឋាន ដែលធ្វើឲ្យចិត្តស្រឡាញ់ព្រះរបស់យើងកាន់តែខ្លាំងឡើង។
ក្នុងជីវិត យើងជួបមនុស្សជាច្រើនប្រភេទ៖ មានអ្នកខ្លះនាំយើងឲ្យឆ្ងាយពីព្រះ និងនាំយើងទៅផ្លូវអាក្រក់ ហើយខ្លះទៀតនាំយើងឲ្យខិតទៅជិតព្រះអង្គ និងធ្វើឲ្យជីវិតយើងបានបរិបូរណ៍។ ចូរព្យរោះរកមនុស្សដែលយើងអាចអធិស្ឋានជាមួយគ្នាបានដោយសេរី ដែលយើងអាចបើកចិត្ត និងបន្ទាបខ្លួននៅចំពោះព្រះអង្គ ពេលដែលយើងអង្វរសុំតាមព្រះហឫទ័យទ្រង់។
ការអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធានុភាពខ្លាំងណាស់ ចូរស្រមៃគិតទៅថា តើមានអ្វីកើតឡើង នៅពេលដែលមនុស្សសុចរិតជាច្រើននាក់អធិស្ឋានជាមួយគ្នា! ពិតណាស់ វត្តមានរបស់ព្រះអង្គនឹងបង្ហាញឲ្យឃើញ ដោយបង្ហាញសិរីល្អរបស់ទ្រង់នៅកន្លែងដែលមានការអំពាវនាវដល់ព្រះនាមទ្រង់។ នៅពេលដែលយើងមានអារម្មណ៍ធ្លាក់ទឹកចិត្ត សោកសៅ និងអស់សង្ឃឹម ចូរទៅកាន់ព្រះវិហារ ហើយអធិស្ឋានជាមួយបងប្អូនរួមជំនឿ ព្រោះព្រះអង្គនឹងធ្វើការអស្ចារ្យ។
ការអធិស្ឋានជាសហគមន៍ ជួយឲ្យវិញ្ញាណរបស់យើងរីកចម្រើន ជួយឲ្យមានសាមគ្គីភាព និងព្យាបាលទំនាក់ទំនងរបស់រូបកាយរបស់ព្រះគ្រីស្ទ។ ពេលខ្លះ កុំបិទខ្លួនឯងឲ្យនៅម្នាក់ឯង ចូរទៅជិតអ្នកដែលយើងមានអារម្មណ៍ថាឃ្លាតឆ្ងាយ ហើយអញ្ជើញពួកគេឲ្យអធិស្ឋានជាមួយគ្នា។ ព្រះយេស៊ូវនឹងពេញចិត្ត ហើយទ្រង់នឹងញញឹមដោយសេចក្តីស្រឡាញ់ចំពោះយើង។
ការអធិស្ឋានជាមួយក្រុមគ្រួសារ មិត្តភក្តិ និងបងប្អូន អនុញ្ញាតឲ្យព្រះរបស់យើងមានវត្តមាន និងបង្ហាញឫទ្ធានុភាពក្នុងជីវិតរបស់ពួកគេ ព្រះអង្គស្តាប់ការអំពាវនាវនោះ។ ព្រះអង្គពេញចិត្ត នៅពេលដែលយើងរួមគ្នាស្វែងរកទ្រង់ និងរួបរួមគ្នាថ្វាយបង្គំទ្រង់។ ថ្ងៃនេះ ចូរស្វែងរកក្រុមគ្រួសារ ឬមិត្តភក្តិ ដើម្បីសរសើរដល់ព្រះដ៏បង្កើតរបស់យើង។
អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។
ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។
មួយទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដី ព្រមព្រៀងគ្នាទូលសូមអ្វីក៏ដោយ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងសម្រេចឲ្យអ្នករាល់គ្នាជាមិនខាន។ព្រះអង្គហៅក្មេងតូចម្នាក់មកឲ្យឈរនៅកណ្តាលពួកគេដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
ពេលអ្នកអធិស្ឋាន ចូរកុំពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះរបស់គេនឹងស្តាប់គេ ព្រោះគេពោលពាក្យជាច្រើន។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។
ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួង»។
ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ
អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។
កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ?ពួកស្ដេចនៅលើផែនដីបានប្រុងប្រៀបខ្លួន ឯពួកមេគ្រប់គ្រងបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទ របស់ព្រះអង្គ "។ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំងដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផងគេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ព្រះយេស៊ូវបានអធិស្ឋាននៅកន្លែងមួយ ហើយក្រោយពីព្រះអង្គអធិស្ឋានចប់ សិស្សរបស់ព្រះអង្គម្នាក់ទូលថា៖ «ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនដល់សិស្សលោកផង»។
ឱ សូមតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ ចូរយើងនាំគ្នាលើកតម្កើង ព្រះនាមព្រះអង្គជាមួយគ្នា។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
ព្រះយេស៊ូវបានអធិស្ឋាននៅកន្លែងមួយ ហើយក្រោយពីព្រះអង្គអធិស្ឋានចប់ សិស្សរបស់ព្រះអង្គម្នាក់ទូលថា៖ «ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនដល់សិស្សលោកផង»។ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។ក្នុងចំណោមអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅកូន ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ?បើកូនសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬ?បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យតែខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ»។អ្នកខ្លះទៀតល្បងព្រះអង្គ ដោយសូមទីសម្គាល់មួយមកពីលើមេឃ។ព្រះយេស៊ូវជ្រាបពីគំនិតគេ ក៏មានព្រះបន្ទូលថា៖ «អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នគរនោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង ផ្ទះនោះនឹងត្រូវរលំទៅជាមិនខាន។ប្រសិនបើសាតាំងបែកបាក់ទាស់ទែងគ្នាឯង ធ្វើដូចម្តេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល។ប្រសិនបើខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែននោះ តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាវិញ? ដូច្នេះ កូនអ្នករាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ។ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «កាលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន!សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងកំផែងរបស់អ្នក ហើយសូមឲ្យមានសន្ដិសុខ នៅក្នុងបន្ទាយរបស់អ្នក!»ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ នៅក្នុងអ្នក!»។ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ា ជាព្រះនៃយើង ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ?ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នាទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ចដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ
ចូរអរសប្បាយជានិច្ចចូរអធិស្ឋានឥតឈប់ឈរចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អមិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ដោយអ្នករាល់គ្នាក៏ចូលរួមជួយយើងដោយការអធិស្ឋានដែរ។ ហេតុនោះ មនុស្សជាច្រើននឹងអរព្រះគុណជំនួសយើង ដោយព្រោះអំណោយទានដែលព្រះបានប្រទានដល់យើង តាមរយៈសេចក្ដីអធិស្ឋានរបស់មនុស្សជាច្រើន។
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។បន្ទាប់មកទៀត គេបានសុំឲ្យមានស្តេច ហើយព្រះអង្គក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ជាបុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ អស់រយៈពេលសែសិបឆ្នាំ។ក្រោយពីបានដកព្រះបាទសូលចេញ ព្រះអង្គបានតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចរបស់គេ។ ព្រះអង្គបានធ្វើបន្ទាល់ពីព្រះបាទដាវីឌថា "យើងរកបានដាវីឌ កូនរបស់អ៊ីសាយ ជាមនុស្សម្នាក់ត្រូវចិត្តយើង ដែលនឹងធ្វើតាមចិត្តយើងគ្រប់ជំពូក"។គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់អំពីពិធីជ្រមុជខាងការប្រែចិត្ត ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។បងប្អូនជាកូនចៅនៃពូជពង្សលោកអ័ប្រាហាំ និងអស់អ្នកក្នុងចំណោមអ្នករាល់គ្នាដែលកោតខ្លាចព្រះអើយ ទ្រង់បានចាត់ព្រះបន្ទូលពីការសង្គ្រោះនេះ មកឲ្យយើងរាល់គ្នាហើយ។ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។ទោះបីគេរកហេតុនឹងសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាត់យកព្រះអង្គទៅសម្លាប់ដែរ។កាលគេបានធ្វើសម្រេចគ្រប់ទាំងសេចក្តី ដែលបានចែងទុកអំពីព្រះអង្គស្រេចហើយ គេក៏យកព្រះអង្គចុះពីឈើឆ្កាង មកបញ្ចុះក្នុងផ្នូរ។ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ
ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។