Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ល្ងាច ទាំង​ព្រឹក ហើយ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​ត្អូញត្អែរ និង​ស្រែកថ្ងូរ នៅ​ពេលល្ងាច ពេលព្រឹក និង​ពេលថ្ងៃត្រង់ នោះ​ព្រះអង្គ​ក៏​សណ្ដាប់​សំឡេង​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះអង្គ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក នឹង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ទ្រង់ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:17
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បើ​ពេល​ដែល​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។


នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។


សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល‌បង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច!


ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។


ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ចូល​មក​ចំពោះ​ព្រះ‌អង្គ។


ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ​នៅពេល​យប់


ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ចូល​ទៅ​ឡើយ


កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ដែល​មាន​បង្អួច​នៅ​បន្ទប់​ខាង​លើ បើក​ចំហ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​លុត​ជង្គង់​ចុះ​អធិ‌ស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក មួយ​ថ្ងៃ​បី​ដង ដូច​លោក​បាន​ធ្វើ​ពី​មុន។


ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។


ព្រឹក​ឡើង កាល​នៅ​ងងឹត​នៅ​ឡើយ ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ​ទៅ​កាន់​ទី​ស្ងាត់ រួច​អធិស្ឋាន​នៅ​ទី​នោះ។


ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​លា​បណ្តាជន​ហើយ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។


ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​សិស្ស​ចែវ​ទូក​បញ្ច្រាស​ខ្យល់​យ៉ាង​លំបាក ព្រះ‌អង្គ​ក៏​យាង​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ​នៅ​ពេល​ប្រហែល​យាម​បួន​យប់។ ព្រះ‌អង្គ​ចង់​យាង​បង្ហួស​ពួក​គេ។


ថ្ងៃមួយ ពេល​រសៀល​ប្រហែល​ជា​ម៉ោង​បី លោក​បាន​ឃើញ​និមិត្ត​មួយ​យ៉ាង​ច្បាស់ គឺ​បាន​ឃើញ​ទេវតា​របស់​ព្រះ​ចូល​មក ហើយ​ពោល​មក​កាន់​លោក​ថា៖ «កូនេ‌លាស​អើយ!»


លោក​កូនេ‌លាស​ឆ្លើយ​ថា៖ «បួន​ថ្ងៃ​មុន ពេល​ថ្មើនេះ កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ នៅ​វេលា​ម៉ោង​បី​រសៀល ឃើញ​មាន​បុរសម្នាក់​ឈរ​នៅ​មុខ​ខ្ញុំ ទាំង​មាន​សម្លៀក​បំពាក់ភ្លឺ​ចិញ្ចាច


នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។


ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។


ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។


ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ


កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះ‌អង្គ​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ព្រះ‌អង្គ​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​កោត​ខ្លាច ព្រះ​ក៏​ស្ដាប់​ពាក្យ​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម