បងប្អូនអើយ សូមឲ្យបងប្អូនស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទស្រឡាញ់ព្រះវិហារ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសព្រះវិហារដែរ។
ចូរយើងធ្វើតាមគំរូព្រះគ្រីស្ទ ដែលស្រឡាញ់ព្រះវិហារ។ ពេលយើងធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ ជីវិតយើងនឹងកាន់តែប្រសើរឡើង រួមទាំងជីវិតអាគមន៍ផងដែរ។ ដើម្បីឲ្យមានសន្តិភាព និងសុខសាន្តក្នុងគ្រួសារ យើងត្រូវយល់ច្បាស់ពីអំពីតួនាទីរបស់ប្ដីប្រពន្ធ។
ក្នុងឋានៈជាប្ដី យើងត្រូវស្វែងរកការដឹកនាំពីព្រះជាំង សម្រាប់ខ្លួនយើង និងគ្រួសារ។ យើងត្រូវអធិស្ឋាន និងសិក្សាព្រះបន្ទូលរាល់ថ្ងៃ រស់នៅតាមគោលការណ៍របស់ព្រះ និងស្គាល់ចិត្តព្រះ ដើម្បីឲ្យទ្រង់ដឹកនាំយើង និងមានសន្តិភាពរបស់ព្រះគ្រីស្ទក្នុងគ្រួសារ។
ក្នុងឋានៈជាប្ដី យើងមិនត្រូវមានចិត្តក្រអឺងក្រអង ឬអំនួតទេ តែត្រូវចាត់ទុកប្រពន្ធដូចជាធុងដែលងាយបែក។ បើធ្វើបែបនេះ ការអធិស្ឋានរបស់យើងនឹងត្រូវបានស្ដាប់ឮក្នុងព្រះនាមព្រះយេស៊ូវ។
សូមចងចាំថា យើងត្រូវធ្វើជាគំរូដូចព្រះយេស៊ូវ ព្រោះយើងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់យើងចំពោះព្រះ។ ចូរខិតខំធ្វើអំពើល្អ ដែលគួរឲ្យគោរព និងផ្គាប់ព្រះហឫទ័យព្រះវរបិតាសួគ៌។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
ដ្បិតប្តីជាក្បាលរបស់ប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ ជាព្រះសង្គ្រោះរបស់រូបកាយ។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។
ឯសេចក្តីដែលអ្នករាល់គ្នាបានសរសេរថា «ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រី នោះជាការប្រសើរ»។ ប៉ុន្តែ ចំពោះអ្នករៀបការហើយ ខ្ញុំសូមទូន្មានតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ (តែបើនាងជ្រុលជាបែកពីប្តីហើយ នោះចូរនៅជាឥតប្តីទៅ ពុំនោះទេសូមទៅជានានឹងប្តីខ្លួនវិញ) ឯប្តី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ គឺជាពាក្យខ្ញុំ) ខ្ញុំសូមជម្រាបថា បើបងប្អូនណាមានប្រពន្ធជាអ្នកមិនជឿ ហើយនាងព្រមរស់នៅជាមួយ នោះមិនត្រូវលែងនាងឡើយ ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។ ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។ ប៉ុន្តែ បើដៃគូដែលមិនជឿចុះចេញ ឲ្យគេទៅចុះ រឿងបែបនេះ បងប្អូនប្រុស ឬស្រីនោះមិនជាប់ចំណងទៀតទេ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាមករស់ក្នុងសេចក្តីសុខសាន្ត។ បងប្អូនជាប្រពន្ធរាល់គ្នាអើយ តើនាងដឹងដូចម្ដេចបានថា នាងអាចនឹងសង្គ្រោះប្ដីរបស់នាង? បងប្អូនជាប្តីរាល់គ្នាអើយ តើអ្នកដឹងដូចម្ដេចបានថា អ្នកអាចនឹងសង្គ្រោះប្រពន្ធរបស់អ្នក? តែទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗត្រូវរស់នៅតាមចំណែកដែលព្រះអម្ចាស់បានចែកឲ្យ តាមការដែលព្រះបានត្រាស់ហៅអ្នករាល់គ្នាចុះ។ ខ្ញុំបង្គាប់ដូច្នេះនៅគ្រប់ក្រុមជំនុំទាំងអស់។ បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។ ព្រោះការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺប្រតិបត្តិតាមបទបញ្ជារបស់ព្រះវិញ។ ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។
ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។
ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
ឧបមាថា ស្ត្រីម្នាក់ដែលបានរៀបការតាមច្បាប់ ដរាបណាប្ដីនៅមានជីវិត នាងត្រូវនៅជាប់ជាមួយប្ដី តែបើប្តីស្លាប់ទៅ នាងរួចពីច្បាប់របស់ប្តីហើយ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធ ហើយរៀបការនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់នឹងប្រពន្ធ
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
អ្នកណាដែលរកបានប្រពន្ធ ឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ាដែរ។
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «ដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា»។
តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។
កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។
ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសារបស់បុរសគ្រប់រូប ប្ដីជាក្បាលរបស់ប្រពន្ធ ហើយព្រះជាសិរសារបស់ព្រះគ្រីស្ទ។
ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។
ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន
ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។ ដ្បិតមិនដែលមានអ្នកណាម្នាក់ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នម ដូចព្រះគ្រីស្ទចិញ្ចឹម ហើយថ្នាក់ថ្នមដល់ក្រុមជំនុំ
«ប្រសិនបើបុរសណាម្នាក់ទើបនឹងរៀបការថ្មី មិនត្រូវឲ្យអ្នកនោះចេញទៅច្បាំងឡើយ ក៏មិនត្រូវដាក់បន្ទុកអ្វីឲ្យគេត្រូវរវល់ដែរ ត្រូវឲ្យនៅទំនេរនៅផ្ទះរយៈពេលមួយឆ្នាំ ដើម្បីឲ្យគេបានរីករាយជាមួយប្រពន្ធដែលគេបានរៀបការ។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន?
៙ សូមផ្ដិតខ្ញុំម្ចាស់និត្យនៅ ព្រះហឫទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយចំហួលនៃសេចក្ដីនោះក៏ជាចំហួលនៃភ្លើង ជាអណ្ដាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ។ ទឹកច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់ សេចក្ដីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិ នៅផ្ទះខ្លួនអស់រលីង ដើម្បីឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយវិញ។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ ប្តីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ នាងធ្វើឲ្យប្តីបានសេចក្ដីល្អ មិនមែនអាក្រក់ឡើយរហូត ដល់អស់មួយជីវិតនាង។
ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។
លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។