ដាវីឌក៏តបថា៖ «យើងយល់ព្រមចុះសញ្ញានឹងអ្នក ប៉ុន្តែ យើងមានសំណូមពរមួយ គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាលជាបុត្រីរបស់ស្ដេចសូលមក នៅពេលដែលអ្នកមកជួបយើង»។
ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។
ប៉ុន្ដែ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "បើប្អូនពៅរបស់អ្នករាល់គ្នាមិនចុះមកជាមួយទេ នោះអ្នករាល់គ្នាមិនអាចជួបមុខខ្ញុំទៀតបានឡើយ"។
យើងខ្ញុំបានប្រកែកថា "យើងខ្ញុំមិនអាចចុះទៅបានទេ ទាល់តែអាពៅបានទៅជាមួយ នោះទើបយើងខ្ញុំទៅបាន ដ្បិតយើងខ្ញុំមិនអាចជួបមុខលោកនោះបានទេ លុះត្រាតែមានប្អូនពៅទៅជាមួយ"។
នោះអ័ប៊ីនើរចាត់សារឲ្យទៅព្រះបាទដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា៖ «តើអ្នកណាជាស្តេចផែនដី? សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់»។
កាលហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញព្រះបាទដាវីឌកំពុងលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះហឫទ័យប្រមាថមើលងាយដល់ទ្រង់។