២ សាំយូអែល 3:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះអ័ប៊ីនើរចាត់សារឲ្យទៅព្រះបាទដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា៖ «តើអ្នកណាជាស្តេចផែនដី? សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់»។ សូមមើលជំពូក |
ព្រោះព្រះករុណាស្រឡាញ់ពួកអ្នកដែលស្អប់ព្រះករុណា ហើយស្អប់ដល់ពួកអ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្ដែងថា មិនរាប់អានដល់ទាំងពួកអ្នកធំ អ្នកតូច ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡុមនៅរស់នៅឡើយ ហើយបើយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានពេញចិត្តព្រះករុណាណាស់។