Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 21:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ភីលី‌ស្ទីន​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​មួយ​លើក​ទៀត ហើយ​ព្រះបាទ​ដាវីឌ​បាន​យាង​ចុះ​ទៅ​ជា‌មួយ​ពួក​ពល​ទ័ព​របស់​ទ្រង់ ដើម្បី​តស៊ូ​នឹង​ពួក​ភីលី‌ស្ទីន​ដែរ ព្រះបាទ​ដាវីឌ​អស់​កម្លាំង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សម្បើម លំពែង​របស់​វា​មាន​ទម្ងន់​ជា​លង្ហិន​បីរយ​សេកែល ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សម្លាប់​ព្រះបាទ​ដាវីឌ។

កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។

ក្រោយ​នោះ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត។

ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ស្តេច​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន ចាប់​ពី​ក្រុង​កេបា​រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។

ក្រោយ​មក ព្រះបាទ​ដាវីឌ​បាន​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ទ្រង់​ចាប់​យក​អំណាច​ទី​ក្រុង​ហ្លួង ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន។

ក្រោយ​មក មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន​នៅ​ត្រង់​ក្រុង​កេស៊ើរ នៅ​គ្រា​នោះ ស៊ីបា‌កាយ ជាសាសន៍​ហ៊ូសាយ បាន​សម្លាប់​ស៊ី‌ផាយ ជា​កូន​ម្នាក់​ដែល​មាន​មាឌ​ធំ​នោះ ហើយ​គេ​ត្រូវ​ចុះ​ចាញ់។

ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។

សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។

សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ ត្រូវ​ចុះ​ខ្សោយ ពួក​ស្រី​ដែល​កិន​ម្សៅ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម