២ សាំយូអែល 21:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេបញ្ចុះអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្រារបស់ទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតារបស់ស្តេចសូល នៅត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសម្រេចតាមគ្រប់ការ ដែលស្តេចបានបង្គាប់។ គ្រាក្រោយនោះមក ព្រះបានយកព្រះហឫទ័យទុកដាក់ចំពោះសេចក្ដីទូលអង្វររបស់អ្នកស្រុកនោះវិញ។ សូមមើលជំពូក |
នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។