Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 19:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​ប្រជាជន​ថា៖ «មើល៍ ស្ដេច​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ» ដូច្នេះ ប្រជាជន​ទាំង​អស់​ក៏​មក​គាល់​ស្តេច។ ពួក​អ៊ីស្រា‌អែល​បាន​រត់​ទៅ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​តែង​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​មាត់​ថ្នល់​ដែល​ចូល​តាម​ទ្វារ​ក្រុង បើ​កាល​ណា​មាន​អ្នក​ណា​មាន​ក្តី ដែល​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ នោះ​អាប់សា‌ឡុម​ហៅ​អ្នក​នោះ​មក​សួរ​ថា៖ «អ្នក​មក​ពី​ស្រុក​ណា»។ គេ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ មក​ពី​កុល‌សម្ព័ន្ធ​ណា​មួយ​ក្នុង​សាសន៍​អ៊ីស្រា‌អែល»

គេ​យក​សព​របស់​អាប់សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្ដាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន​ទៅ។

ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​ពីរ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោង​ទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក។

នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​ដែលអ្នក​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ»។ ដូច្នេះ ស្ដេច​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់

ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​មនុស្ស​ដែល​លប​ចេញ​ពី​ទី​ចម្បាំង​ទៅ ដោយ​អាម៉ាស់។

ដល់​ពេល​ថ្ងៃ​លិច មាន​ឮ​សម្រែក​នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា៖ «ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ»។

ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រា‌អែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ។

គ្រា​នោះ ព្រះបាទ​យ៉ូរ៉ាម​យាង​ទៅ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា‌មួយ​ផង ក៏​លើក​គ្នា​ទៅ​វាយ​ពួក​អេដុម​ទាំង​យប់ ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចម្បាំង ហើយ​បណ្ដា​ទ័ព​ទាំង‌ឡាយ ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ។

ដូច្នេះ ពួក​ភីលី‌ស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់ រត់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​បី​ម៉ឺន​នាក់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម