Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 19:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង យាង​ចេញ​ទៅ​មាន​រាជ‌ឱង្ការ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ក្សាន្ត​ចិត្ត​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា "ប្រសិន‌បើ​ទ្រង់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ​នៅ​ជា‌មួយ​ទ្រង់ នៅ​យប់​នេះ​ឡើយ យ៉ាង​នោះ​នឹង​បាន​អា‌ក្រក់​ដល់​ព្រះ‌ករុណា លើស​ជាង​អស់​ទាំង​ការ​អា‌ក្រក់​ដែល​កើត​ដល់​ទ្រង់ តាំង​ពី​កុមារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត"»។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីគែម​ក៏​ជាប់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​ណាស់ គាត់​ស្រឡាញ់​នាង ហើយ​និយាយ​លួង‌លោម​នាង។

ព្រោះ​ព្រះ​ករុណា​ស្រឡាញ់​ពួក​អ្នក​ដែល​ស្អប់​ព្រះករុណា ហើយ​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​ករុណា​ទៅ​វិញ។ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​សម្ដែង​ថា មិន​រាប់‌អាន​ដល់​ទាំង​ពួក​អ្នក​ធំ អ្នក​តូច ហើយ​នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់សា‌ឡុម​នៅ​រស់​នៅ​ឡើយ ហើយ​បើ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ពេញ​ចិត្តព្រះករុណា​ណាស់។

ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​ប្រជា‌រាស្ត្រ ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្ដា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។

សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នឹង​ត្រូវ​អត់​ឃ្លាន។

ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​កម្សាន្ត​ទុក្ខ ចូរ​កម្សាន្ត​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង

ដោយ​ហេតុ​នោះ មើល៍ យើង​នឹង​ប្រលោម​នាង នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយលួង​លោម​ចិត្ត​នាង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម