រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា៖ «មើលន៏ មានម្នាក់ទៀតរត់មកដែរ»។ ស្ដេចមានរាជឱង្ការថា៖ «នោះក៏នាំដំណឹងមកដែរ»។
អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានរាជឱង្ការថា៖ «បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ»។ អ្នកនោះមកកាន់តែជិតដល់
អ្នកចាំយាមទូលថា៖ «ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក» ស្តេចមានរាជឱង្ការតបថា៖ «អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក»។
គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។