អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានរាជឱង្ការថា៖ «បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ»។ អ្នកនោះមកកាន់តែជិតដល់
ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំងពីរ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក។
រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា៖ «មើលន៏ មានម្នាក់ទៀតរត់មកដែរ»។ ស្ដេចមានរាជឱង្ការថា៖ «នោះក៏នាំដំណឹងមកដែរ»។
ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។