២ របាក្សត្រ 14:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អេសាមានពួកពលទ័ពដែលកាន់ខែល និងលំពែងបីសែននាក់ ជាពួកយូដា ហើយពីរសែនប្រាំបីម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល និងបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។ សូមមើលជំពូក |
អ័ម៉ាស៊ីយ៉ាបានប្រមូលពួកយូដា ឲ្យមករួមផ្គុំគ្នាតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើមួយពាន់នាក់ និងមេលើមួយរយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់។ រាប់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឃើញមានមនុស្សជ្រើសរើសបីសែននាក់ ដែលសុទ្ធតែអាចទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែល។