២ របាក្សត្រ 14:7ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ទ្រង់មានរាជឱង្ការទៅពួកយូដាថា៖ «ចូរយើងសង់ទីក្រុងទាំងនេះ ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុក ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ាជាព្រះនៃយើង យើងរាល់គ្នាបានស្វែងរកព្រះអង្គ ហើយព្រះអង្គបានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ»។ ដូច្នេះ គេក៏សង់ ហើយចេះតែចម្រើនឡើង។ សូមមើលជំពូក |
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ
អ័ម៉ាស៊ីយ៉ាបានប្រមូលពួកយូដា ឲ្យមករួមផ្គុំគ្នាតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើមួយពាន់នាក់ និងមេលើមួយរយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់។ រាប់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឃើញមានមនុស្សជ្រើសរើសបីសែននាក់ ដែលសុទ្ធតែអាចទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែល។