២ របាក្សត្រ 1:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទសាឡូម៉ូនប្រមូលបានរទេះចម្បាំង និងពលសេះ មានរទេះមួយពាន់បួនរយ និងពលសេះមួយម៉ឺនពីរពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសម្រាប់រទេះចម្បាំង ហើយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡិម។ សូមមើលជំពូក |
ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំផង។ ឯពួកអ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការជាមួយអ្នកបម្រើរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកអ្នកបម្រើនោះ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍របស់ទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ»។
ព្រមទាំងក្រុងប្អាឡាត និងអស់ទាំងទីក្រុង សម្រាប់ជាឃ្លាំងរបស់ព្រះបាទសាឡូម៉ូន ហើយទីក្រុងសម្រាប់រទេះចម្បាំង និងទីក្រុងសម្រាប់ពលសេះរបស់ទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សម្រាប់ជាទីគាប់ព្រះហឫទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន និងនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចព្រះអង្គផង។