ដូច្នេះ ព្រះបាទសាឡូម៉ូនក៏យាងចេញពី ទីខ្ពស់ នៅត្រង់គីបៀន គឺពីមុខត្រសាលជំនុំ មកក្រុងយេរូសាឡិមវិញ ហើយព្រះអង្គបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល។
ព្រះបាទសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
ព្រះបាទសាឡូម៉ូនប្រមូលបានរទេះចម្បាំង និងពលសេះ មានរទេះមួយពាន់បួនរយ និងពលសេះមួយម៉ឺនពីរពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសម្រាប់រទេះចម្បាំង ហើយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡិម។
រួចទ្រង់ និងក្រុមជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានធ្វើនៅទីរហោស្ថាន ស្ថិតនៅទីនោះ។