ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ទូលបង្គំបានប្រកាសដំណឹង ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ នៅក្នុងក្រុមជំនុំធំ មើល៍ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនបានទប់មាត់ឡើយ។
«ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប្រកាសប្រាប់គេ តាមសេចក្ដីដែលយើងបង្គាប់»។
មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ»។
កាលគេបានទៅជួបព្រះយេស៊ូវហើយ គេទទូចអង្វរព្រះអង្គថា៖ «មេទ័ពនោះស័ក្ដិសមនឹងទទួលការប្រោសប្រណីពីលោក
តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះវិញ»។
ពេលទៅដល់ក្រុងសាឡាមីន គេក៏ប្រកាសព្រះបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនានារបស់សាសន៍យូដា ទាំងមានលោកយ៉ូហាន ជាអ្នកជំនួយដែរ។
នៅថ្ងៃសប្ប័ទ យើងចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ដោយយើងនឹកគិតថា នឹងមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ត្រីដែលជួបជុំគ្នានៅទីនោះ។
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង លោកប៉ុលក៏មានប្រសាសន៍ទៅកាន់ពួកគេ ដោយបម្រុងនឹងចេញដំណើរនៅថ្ងៃស្អែក ហើយលោកអធិប្បាយរហូតដល់ពាក់កណ្តាលអធ្រាត្រ។
ពេលយើងមកដល់ក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅម្នាក់ឯង ជាមួយទាហានម្នាក់ដែលនៅយាមលោក។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
ខ្ញុំបានត្រឡប់ជាអ្នកបម្រើរបស់ក្រុមជំនុំ តាមមុខងារជាអ្នកមើលខុសត្រូវរបស់ព្រះ ដែលបានប្រគល់មកខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះបានពេញលេញ
ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង
អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ
បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។
កុំមើលងាយសេចក្ដីទំនាយ
ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។
ចំណែកអស់អ្នកដែលនៅតែមានះក្នុងអំពើបាប ត្រូវបន្ទោសគេនៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានខ្លាចដែរ។
ដូច្នេះ ប្រសិនបើអ្នកណាបានសម្អាតខ្លួនពីអំពើអាក្រក់ អ្នកនោះនឹងត្រឡប់ជាគ្រឿងប្រដាប់ដ៏វិសេស ដោយបានញែកជាបរិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ ជាគ្រឿងប្រដាប់ដែលបានរៀបចំជាស្រេច សម្រាប់ការល្អគ្រប់ជំពូក។
ត្រូវប្រដៅតម្រង់ពួកអ្នកប្រឆាំងដោយចិត្តស្លូតបូត ក្រែងព្រះប្រោសប្រទានឲ្យគេប្រែចិត្ត និងឲ្យគេស្គាល់សេចក្ដីពិត
ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ
បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ
ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទទួលពាក្យទូន្មានរបស់ខ្ញុំនេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។