Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ ធីម៉ូថេ 4:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា

សូមមើលជំពូក ចម្លង

35 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់

នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។

ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​រាជ្យមួយ រួច​ត្រឡប់​មក​វិញ។

ពេល​ត្រឡប់​មក​វិញ គឺ​ក្រោយ​ពី​បាន​ទទួល​រាជ្យនោះ​ហើយ ព្រះរាជា​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​បម្រើ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​បាន​ចំណេញ​ប៉ុន្មាន។

ពេល​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌យេស៊ូវ​អើយ ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង»។

ព្រះ‌អង្គ​បានបង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​ប្រជាជន ហើយ​ឲ្យ​ធ្វើ​បន្ទាល់​ថា ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ឲ្យធ្វើ​ជា​ចៅ​ក្រម​លើ​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

ព្រោះ​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃមួយ​ទុក ដែល​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង ហើយ​ដើម្បី​ជា​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ប្រោស​មនុស្ស​នោះឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។

នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។

ពេល​ព្រះ‌គ្រីស្ទ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​លេច​មក នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​លេច​មក​ជាមួយ​ព្រះ‌អង្គ​ក្នុង​សិរី‌ល្អ​ដែរ។

ពេលនោះ អា​ទទឹង​ច្បាប់​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​នឹង​បំផ្លាញ​វា ដោយ​ខ្យល់​ដែល​ចេញពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​វា​វិនាស​ដោយ​រស្មី​ដ៏រុងរឿងនៅ​ពេល​ព្រះ‌អង្គ​យាង​មក។

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​នៅ​ចំពោះ​ពួក​ទេវតា​រើស​តាំង​ថា ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ។

តែ​ឥឡូវ​នេះ បាន​សម្តែង​ឲ្យ​ឃើញ តាម​រយៈ​ការ​លេច​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​បាន​បំបាត់​សេចក្ដី​ស្លាប់ ហើយ​បាននាំ​យក​ជីវិត និងភាព​មិន​ចេះ​សាប​សូន្យ មកដាក់ក្នុង​ពន្លឺ តាម​រយៈ​ដំណឹង​ល្អ។

ចូរ​រំឭក​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​ចំពោះ​ព្រះ កុំ​ឲ្យឈ្លោះ​ប្រកែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ឡើយ គឺ​មាន​តែ​នាំ​ឲ្យ​ពួក​អ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។

ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​សង្គ្រោះ​ខ្ញុំ​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។

ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។

ទាំង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ធំ និង​ព្រះ‌យេ‌ស៊ូវ​គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង

ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។

ប៉ុន្តែ គេ​នឹង​ត្រូវឆ្លើយ​រៀប​រាប់​ចំពោះ​ព្រះ​វិញ ដែល​ព្រះ‌អង្គ​ប្រុង​ប្រៀប​នឹង​ជំនុំ‌ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។

ដ្បិត​យ៉ាង​នេះនឹង​មាន​ផ្លូវ​បើក​ចំហ​ឲ្យ​អ្នក​រាល់​គ្នា ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។

ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិ‌នាម និង​សិរី‌ល្អ​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា នៅ​ពេល​មាន​សំឡេងចេញ​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មក​កាន់​ព្រះ‌អង្គ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។

ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។

មើល៍! ព្រះ‌អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ‌អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ‌អង្គ អើ មែន​ហើយ។ អាម៉ែន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម