Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ កូរិនថូស 1:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យើង​មិន​សរសេរ​សេចក្តី​ណា​ផ្សេង ក្រៅ​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អាច​អាន និង​អាច​យល់​បាន​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​សព្វ​គ្រប់ រហូត​ដល់​ចុង​បញ្ចប់​មិន​ខាន

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ភ្លឺ​ឡើង គេ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ តែ​គេ​ឃើញ​ឆក​សមុទ្រដែល​មាន​វាល​ខ្សាច់ ហើយ​គេ​ចង់​តម្រង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ ប្រសិន‌បើ​អាច។

ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​មិន​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង​ល​ឡើយ។

យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។

ដូច្នេះ ដោយ​ស្គាល់​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ នោះ​យើង​ខំ​ប្រឹង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​ខ្លួន​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មន​សិការ​របស់​អ្នក​រាល់​គ្នា​ដែរ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ការ​ចែក​ចាយ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព ឲ្យ​បាន​ស្គាល់​គ្រប់​ទាំង​ការ​ល្អ ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះ‌គ្រីស្ទ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម