Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ កូរិនថូស 1:12

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

40 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូល‌បង្គំ​បាន​ប្រតិបត្តិ​តាម​ផ្លូវ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ ដោយ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។

ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។

«ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ព្រះបាទ​ហេ‌សេ‌គា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។

លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​ក្រុម‌ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ រហូត​មក​ដល់​ថ្ងៃ​នេះ»។

ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។

ខ្ញុំ​និយាយ​សេចក្តី​ពិត​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​កុហក​ទេ មន​សិកា​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជា​មួយ​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា

ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ តែ​មិន​មែន​ដោយ​ប្រាជ្ញា​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ។

ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល

ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។

យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។

ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្រឆាំង​នឹង​មនសិការ​ខ្ញុំ​ឡើយ ប៉ុន្តែ មិន​មែន​គំនិត​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សុចរិត គឺ​ព្រះ‌អម្ចាស់​វិញ​ទេ​តើ​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។

ដូច្នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នេះ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដំបែ​នៃ​សេចក្តី​អាក្រក់ និង​សេចក្តី​កំណាច​នោះ​ឡើយ គឺ​ដោយ​នំប៉័ង​ឥត​ដំបែ​នៃ​ចិត្ត​បរិសុទ្ធ និង​សេចក្តី​ពិត​វិញ។

ពេល​ខ្ញុំ​សម្រេច​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​មាន​ចិត្ត​សាវា​ឬ? ឬ​មួយ​គម្រោង​ការ​របស់​ខ្ញុំ​សម្រេច​តាម​សាច់​ឈាម បាន​ជា​ខ្ញុំ​និយាយ​ថា «បាទៗ» និង «ទេៗ» ក្នុង​ពេល​តែ​មួយ​ដូច្នេះ?

ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។

ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។

យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។

ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បញ្ជា​ទេ គឺ​ខ្ញុំ​ចង់​ពិសោធ​មើល​សេចក្ដី​ពិត​ត្រង់​អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដោយ​និយាយ​ពី​ការ​ខ្នះខ្នែង​របស់​អ្នក​ឯទៀតៗ​ប៉ុណ្ណោះ។

ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​មើល​កិច្ច‌ការ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បើ​ឃើញ​ថា​ល្អ នោះ​នឹង​មាន​ហេតុ​អួត​ខ្លួន​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ។

ដូច្នេះ ចូរ​ឈរ​ឲ្យ​មាំ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ជា​អាវ​ក្រោះ។

ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ

អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន

ហេតុ​ដែល​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ដ៏​ស្មោះ​ត្រង់។

ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ

សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ស្អាត​បរិសុទ្ធ ទាំង​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ​ក្នុង​គ្រប់​ការ​ទាំង​អស់។

ប៉ុន្ដែ ព្រះ​អង្គ​ផ្តល់​ព្រះ‌គុណ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជាបទ​គម្ពីរ​ចែង​ថា៖ «ព្រះ‌ទ្រង់​ប្រឆាំង​នឹងមនុស្ស​មាន​អំនួត តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែលបន្ទាប​ខ្លួន​វិញ» ។

ដូច្នេះ ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌ត្រង់ និង​ពិត​ប្រាកដ​ចុះ។ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នាបាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ និង​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ហើយ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​វិញ។

ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។

ទឹក​នោះ​ហើយ​ជា​គំរូ​ពី​ពិធី​ជ្រមុជ ដែល​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្អាត​ក្អែល​ចេញ​ពី​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ ដោយ​មន‌សិការ​ល្អ ដោយ​សារ​ការ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម