ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់របស់គេ ហើយនាំគ្នាត្រឡប់មកគាល់ព្រះបាទអ័គីសវិញ។
ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។
ពួកកូនចៅលោកអ៊ីសម៉ាអែលអាស្រ័យនៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ។ ពួកកូនចៅលោកអ៊ីសម៉ាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។
បន្ទាប់មក លោកម៉ូសេក៏នាំពួកអ៊ីស្រាអែលចេញពីសមុទ្រក្រហម ហើយគេធ្វើដំណើរចូលទៅទីរហោស្ថានស៊ើរ។ គេដើរក្នុងទីរហោស្ថានអស់បីថ្ងៃ ហើយមិនឃើញមានទឹកសោះ។
ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
រួចសូលបានវាយពួកអាម៉ាឡេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ
ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេក មកទាំងរស់ តែប្រហារប្រជាជនដោយមុខដាវ។