១ សាំយូអែល 27:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គ្រានោះ ដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាឡេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមមក គេនៅតាមផ្លូវដែលទៅស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ។ សូមមើលជំពូក |
អាប់សាឡុមទ្រង់ឆ្លើយថា៖ «មើល៍ យើងបានចាត់គេឲ្យទៅហៅអ្នកមក ដើម្បីឲ្យអ្នកទៅទូលសួរស្តេចថា "ដែលទូលបង្គំមកពីស្រុកកេស៊ូរី នោះតើមានប្រយោជន៍អ្វី ស៊ូឲ្យទូលបង្គំបាននៅទីនោះល្អជាង" ដូច្នេះ ឲ្យយើងទៅគាល់ស្តេចឥឡូវ បើយើងមានទោសខុសអ្វី នោះសូមឲ្យទ្រង់សម្លាប់យើងខ្ញុំ»។
ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។