ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនរបស់លោកម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យសម្បត្តិទាំងអស់។
កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់។
ឯពួកកូនចៅលេវីដែលនៅសល់ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា។
ក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់ និងឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន។
ក្នុងចំណោមពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល
ឯបងប្អូនគាត់ដែលកើតពីអេលាស៊ើរ គឺរេហាបយ៉ា ដែលបង្កើតយេសាយ៉ា យេសាយ៉ាបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតសីកគ្រី សីកគ្រីបង្កើតសឡូមិត។