ក្នុងចំណោមពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល
ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់បួននាក់។
ឯកូនរបស់យីអែលី គឺសេថាម និងយ៉ូអែលជាប្អូន គេត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះយេហូវ៉ា។
ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនរបស់លោកម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យសម្បត្តិទាំងអស់។
ពួកកូនរបស់កេហាត់ តាមពូជអំបូររបស់គេមាន អាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។