កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារាជាអ្នកទីពីរ យ៉ាហាសៀលទីបី និងយេកាមាមទីបួន។
ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោកប៉ែតសិបនាក់
ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់បួននាក់។
ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ
ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ាជាទីពីរ។
កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទីពីរ យ៉ាហាសៀល ជាអ្នកបី យេកាមាម ជាអ្នកទីបួន។
ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។