ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ
កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់។
កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារាជាអ្នកទីពីរ យ៉ាហាសៀលទីបី និងយេកាមាមទីបួន។
ខាងឯពួកយីតសារ នោះមានសឡូមិត កូនរបស់សឡូមិត គឺយ៉ាហាត។
គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។
កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ហើយកេហាត់មានអាយុរស់នៅបានមួយរយសាមសិបបីឆ្នាំ។