សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុងម្ភៃបីនៅស្រុកកាឡាត
ក្រោយមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុហុកសិបឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
គាត់វាយយកបានស្រុកកេស៊ូរី និងស្រុកអើរ៉ាម ព្រមទាំងទីក្រុងយ៉ាអ៊ារទាំងនោះ និងក្រុងកេណាត ព្រមទាំងភូមិនានាដែលនៅជុំវិញ គឺយកបានទីក្រុងពីគេទាំងអស់ហុកសិប ទីក្រុងទាំងនោះជារបស់ម៉ាគារឪពុកកាឡាត។
ដូច្នេះ លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យម៉ាគារ ជាកូនម៉ាណាសេ ហើយគាត់ក៏តាំងទីលំនៅក្នុងស្រុកនោះ។
ឯយ៉ាអៀរជាកូនរបស់ម៉ាណាសេ បានចេញទៅវាយយកភូមិនានានៅស្រុកនោះ ហើយដាក់ឈ្មោះភូមិទាំងនោះថា ហាវ៉ុត-យ៉ាអៀរ ។
យ៉ាអ៊ារជាកូនម៉ាណាសេ បានចាប់យកតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ូរី និងស្រុកម៉ាកាធី ហើយគាត់ដាក់ឈ្មោះទឹកដីបាសាន តាមឈ្មោះរបស់ខ្លួន គឺហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ)។
ខ្ញុំបានប្រគល់ស្រុកកាឡាតឲ្យម៉ាគារ។
ទឹកដីរបស់គេលាតសន្ធឹងពីស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគរទាំងមូលរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងទីក្រុងហុកសិបរបស់យ៉ាអៀរ ដែលនៅស្រុកបាសាននោះដែរ