ក្រោយមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុហុកសិបឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
ហ៊ើរបង្កើតយូរី យូរីបង្កើតបេតសាលាល។
សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុងម្ភៃបីនៅស្រុកកាឡាត
កូនរបស់ម៉ាណាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងបង្កើតម៉ាគារ ជាឪពុកកាឡាត។
កូនចៅរបស់ម៉ាណាសេមាន អំបូរម៉ាគារ ជាពូជពង្សរបស់ម៉ាគារ ហើយម៉ាគារជាឪពុករបស់កាឡាដ ឯអំបូរកាឡាដ ជាពូជពង្សរបស់កាឡាដ។
ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ឯយ៉ាអៀរជាកូនរបស់ម៉ាណាសេ បានចេញទៅវាយយកភូមិនានានៅស្រុកនោះ ហើយដាក់ឈ្មោះភូមិទាំងនោះថា ហាវ៉ុត-យ៉ាអៀរ ។
ខ្ញុំបានប្រគល់ស្រុកកាឡាតឲ្យម៉ាគារ។