១ របាក្សត្រ 18:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ក្រោយនោះមក ព្រះបាទដាវីឌវាយបង្ក្រាបពួកភីលីស្ទីន ហើយក៏ចាប់យកក្រុងកាថ និងស្រុកភូមិនានាដែលនៅជុំវិញពីកណ្ដាប់ដៃនៃពួកភីលីស្ទីននោះ។ សូមមើលជំពូក |
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមក ដោយនិយាយថា៖ «តើយើងត្រូវធ្វើដូចម្តេចនឹងហិបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ?» គេឆ្លើយថា៖ «ចូរយកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ទៅក្រុងកាថទៅ» ដូច្នេះ គេក៏យកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែលទៅទីនោះ។
ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។