១ របាក្សត្រ 17:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គសព្វព្រះហឫទ័យនឹងប្រទានពរដល់វង្សរបស់ទូលបង្គំ ឲ្យបាននៅជាប់ចំពោះព្រះអង្គតទៅ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រទានពរ ហើយវង្សទូលបង្គំនឹងបានពរជារៀងរហូត»។ សូមមើលជំពូក |
ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតព្រះអង្គបានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា ព្រះអង្គបានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង ព្រះអង្គបានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់