ឯពួកមេដែលត្រួតមើលការរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន មានចំនួនប្រាំរយហាសិបនាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
ក្រៅពីពួកនោះ មានពួកនាយរបស់ព្រះបាទសាឡូម៉ូន សម្រាប់ត្រួតត្រាការចំនួនបីពាន់បីរយនាក់ទៀត គឺជាអ្នកបង្គាប់ដល់ពួកជាងដែលធ្វើនោះ។
ទ្រង់ក៏ដាក់ឲ្យប្រាំពីរម៉ឺននាក់ធ្វើការលីសែង ប្រាំបីម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយបីពាន់ប្រាំមួយរយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។
ពួកមេទ័ពធំរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មានពីររយហាសិបនាក់ ដែលត្រួតត្រាលើពួកទ័ព។