តែពួកកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនមិនបានយកគេធ្វើជាអ្នកបម្រើទេ គឺជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចម្បាំង និងពួកទ័ពសេះ។
ន៎ុះន៏ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន មានមនុស្សស្ទាត់ជំនួញ ក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែលហុកសិបនាក់ហែហម
លុះផុតប្រាំពីរឆ្នាំហើយ នោះអ្នករាល់គ្នាត្រូវលែងបងប្អូនអ្នក ជាសាសន៍ហេព្រើរដែលបានលក់ខ្លួនដល់អ្នក ហើយបានបម្រើអ្នកអស់ប្រាំមួយឆ្នាំ គឺអ្នកត្រូវលែងគេឲ្យរួចចេញពីអ្នកទៅ។ ប៉ុន្តែ បុព្វបុរសអ្នករាល់គ្នាមិនបានស្តាប់តាមយើងទេ ក៏មិនបានផ្ទៀងត្រចៀកផង។
បើបង ឬប្អូនដែលនៅជិតអ្នកធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនដល់អ្នក នោះមិនត្រូវឲ្យអ្នកប្រើគេទុកដូចជាអ្នកបម្រើឡើយ។