ទ្រង់មានភរិយាទាំងអស់ប្រាំពីររយ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីអ្នកម្នាងបីរយ ឯភរិយាទាំងនោះក៏នាំបង្វែរព្រះហឫទ័យទ្រង់។
ព្រះបាទរេហូបោមស្រឡាញ់នាងម្អាកា បុត្រីអាប់សាឡុម លើសជាងមហេសី និងពួកអ្នកម្នាងផ្សេងៗទៀត (ដ្បិតទ្រង់បានយកភរិយាដប់ប្រាំបី និងអ្នកម្នាងហុកសិប ក៏បង្កើតបានបុត្រាម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ)។
នៅថ្ងៃនេះ ពួកជំទាវសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮពីទង្វើរបស់អគ្គមហេសី ពួកគេនឹងប្រកែកចំពោះប្តីរបស់ខ្លួន ដែលជាមន្ត្រីរបស់ព្រះករុណាដូច្នោះដែរ ហើយនឹងកើតមានសេចក្ដីមើលងាយ និងកំហឹងជាច្រើន។
ខ្ញុំបានប្រមូលប្រាក់ មាស និងរបស់ថ្លៃវិសេសផ្សេងៗដែលមកពីស្តេច និងពីខេត្តនានា ក៏ប្រមូលបានពួកចម្រៀងទាំងប្រុសទាំងស្រី និងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង។
ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។
មានភរិយាចំនួនហុកសិបនាក់ នឹងអ្នកម្នាងប៉ែតសិបនាក់ ក៏មានស្រីក្រមុំៗឥតគណនា។
ប៉ុន្តែ មានតែមួយទេដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់ខ្ញុំ នាងជាកូនពន្លករបស់ម្តាយ ជាកូនសម្លាញ់របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ ព្រមទាំងពួកភរិយា និងអ្នកម្នាង ក៏សសើរនាងដែរ។
ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងចិត្តរបស់ស្ដេចងាកចេញ ក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលុបសម្រាប់ខ្លួនដែរ។
គេបានយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយបានលើកកូនស្រីរបស់ខ្លួន ឲ្យធ្វើជាប្រពន្ធកូនប្រុសរបស់គេ ព្រមទាំងគោរពប្រតិបត្តិតាមព្រះរបស់គេទៀតផង។
បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។