១ ពង្សាវតារក្សត្រ 11:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជាស្ត្រីសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា «អ្នកមិនត្រូវរៀបការជាមួយគេ ឬឲ្យគេចូលមកអ្នករាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅតាមព្រះរបស់គេជាមិនខាន»។ តែព្រះបាទសាឡូម៉ូនបានចងស្ពានមេត្រីនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ សូមមើលជំពូក |
ដូច្នេះ អ្នករាល់គ្នាមិនត្រូវលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេ ក៏មិនត្រូវយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់អ្នករាល់គ្នា ហើយមិនត្រូវស្វែងរកសេចក្ដីសុខ ឬការចម្រុងចម្រើនរបស់គេឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ហើយបរិភោគផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមត៌កដល់កូនចៅរបស់អ្នករាល់គ្នារហូតតទៅ"។