អែសរ៉ា 5:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកគេឆ្លើយមកយើងខ្ញុំដូច្នេះថា "ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយពួកយើងកំពុងតែសង់ព្រះដំណាក់នេះឡើងវិញ គឺជាព្រះដំណាក់ដែលស្តេចដ៏ធំមួយអង្គនៃសាសន៍អ៊ីស្រាអែល បានសង់រួចជាស្រេច តាំងពីយូរឆ្នាំកន្លងមកហើយ។ សូមមើលជំពូក |
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។