យើងខ្ញុំក៏បានសួរឈ្មោះគេដែរ ដើម្បីកត់ឈ្មោះពួកមេដឹកនាំរបស់គេ យកមកថ្វាយព្រះករុណា។
ពួកគេឆ្លើយមកយើងខ្ញុំដូច្នេះថា "ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយពួកយើងកំពុងតែសង់ព្រះដំណាក់នេះឡើងវិញ គឺជាព្រះដំណាក់ដែលស្តេចដ៏ធំមួយអង្គនៃសាសន៍អ៊ីស្រាអែល បានសង់រួចជាស្រេច តាំងពីយូរឆ្នាំកន្លងមកហើយ។
អ្នកទាំងនោះ ក៏សួរដូច្នេះទៀតថា៖ «តើមនុស្សដែលកំពុងធ្វើការសាងសង់នេះ មានឈ្មោះអ្វីខ្លះ?»
ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា "តើអ្នកណាបានចេញបញ្ជាឲ្យសង់ព្រះវិហារនេះ ហើយបង្ហើយកំផែងនេះ?"