នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅថែវខាងក្រៅមានក្រាលក្តារ
ទ្រង់ក៏ធ្វើថែវដោយមានសសរ ថែវនោះមានបណ្តោយហាសិបហត្ថ និងទទឹងសាមសិបហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើជុំវិញ។
បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារមានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង និងនៅសសរនីមួយៗមានឆ្លាក់រូបដើមលម៉ើ។
អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំងបីជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះសុទ្ធតែគ្របបិទជិត)
នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន